ការដាំកោងកាងនេះក្រោមប្រធានបទ​ “​ បរិស្ថាន​ និងសន្តិភាព”​

92

មន្ទីរបរិស្ថានខេត្តព្រះសីហនុបានចូលរួមជាមួយឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តរួមទាំងប្រជាពលរដ្ឋ អាជ្ញាធរ និងស្ថាប័នពាក់ពន្ធ័ និង អង្គការមួយចំនួនទៀតសរុបចំនួន១៥០នាក់ ដាំកោងកាងនៅព្រឹកថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ ២០១៦ នៅត្រង់ចំណុចបឹងកង្កែប ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ការដាំកោងកាងនេះក្រោមប្រធានបទ ” បរិស្ថាន និងសន្តិភាព” ក្នុងគោលបំណងបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ អាជ្ញាធរ ស្ថាប័នពាក់ព័ន្ធក្នុងតំបន់ដើម្បីចូលរួមការពារ អភិរក្សជីវចម្រុះមច្ឆសមុទ្រឲ្យប្រសើរឡើងវិញ។

ចែករំលែក