នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នេះ នៅទីស្តីការក្រសួងបរិស្ថាន បានបើកកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងវិនិយោគសម្រាប់អភិវឌ្ឍន៍លើវិស័យដាំដំណាំកសិ-ឧស្សាហកម្ម (ដំណាំកៅស៊ូ) នៅលើផ្ទៃដីសរុប ៦.៦៩៥ ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រឃុំតាឡាវ ស្រុកអណ្តូងមាស និងឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី របស់ក្រុមហ៊ុន KRONG BUK-RATANAKIRI APHIVATH CAOUTCHOUC CO., LTD ដែលត្រូវបានសិក្សា និងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ដោយក្រុមហ៊ុនទីប្រឹក្សា Envirotech Service Co., Ltd. ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពរបស់ ឯកឧត្តម សូ ខនឫទ្ធីគុណ អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារសម្របសម្រួលការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (ស.វ.ហ.ស្ថ.) សម្រាប់វិស័យកសិកម្ម និងការចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន ដែលជាសមាជិក ស.វ.ហ.ស្ថ. តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអាជ្ញាធរខេត្តរតនគិរី តំណាងមន្ទីរបរិស្ថានខេត្តរតនគិរី តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន ដែលជាលេខាធិការដ្ឋាន ស.វ.ហ.ស្ថ. តំណាងក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា។ កិច្ចប្រជុំអន្តរក្រសួងនេះបានពិនិត្យ និងពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួនដូចជា៖

(១) ការចូលរួមថែរក្សា និងដាំដើមឈើឡើងវិញនៅតាមទ្រនាប់ដងអូរយ៉ាងតិចឱ្យបាន ១០០ ម៉ែត្រ ដើម្បីការពារការហូរច្រោះដី ការពារការបំពុលទឹកអូរ ជីវចម្រុះក្នុងទឹក (២) ត្រួតពិនិត្យលើបរិមាណ និងការប្រើប្រាស់ថ្នាំកសិកម្ម និងជីកសិកម្មក្នុងទីតាំងគម្រោង (៣) ពិនិត្យលើទំហំផ្ទៃដីដែលបានចុះបញ្ជីស្ថាពររបស់ក្រុមហ៊ុនម្ចាស់គម្រោង (៤) ត្រួតពិនិត្យទៅលើកម្មវិធីប្រើប្រាស់ថវិកាមូលនិធិបរិស្ថាន និងសង្គម និងកំណត់ចំនួនគម្រោងថវិកា និង(៥) ការពិនិត្យទៅលើផែនការគ្រប់គ្រងបរិស្ថាន និង កម្មវិធីត្រួតពិនិត្យបរិស្ថាន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

photo_2017-01-12_14-20-21photo_2017-01-12_14-20-24

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់