ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការ ជាផ្លូវការនូវការអនុវត្តគម្រោងកំណែទម្រង់អភិបាលកិច្ចបរិស្ថាន ដែលជាគម្រោងពង្រឹងសមត្ថភាពស្ថាប័នរបស់ក្រសួងបរិស្ថាន។ ដោយមានការជួយឧបត្ថម្ភជាថវិកា និងគាំទ្រផ្នែកបច្ចេកទេសពីសំណាក់ដៃគូអភិវឌ្ឍន៍ ក្រោមការសម្របសម្រួល របស់អង្គការ UNDP ប្រចាំកម្ពុជា គម្រោងនេះបានផ្តោតជាចម្បងលើគោលដៅចំនួនបីគឺ ១.ការធ្វើទំនើបកម្ម ក្រសួងបរិស្ថាន ២.ការបង្កើតក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង៣.ការរៀបចំក្រមបរិស្ថាន ដើម្បីរួមចំណែកដល់ការពង្រឹងប្រសិទ្ធភាពការងារក្នុងកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាពរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងគ្រប់ៗជំនាន់។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងបរិស្ថានបានកំណត់បំណងយុទ្ធសាស្រ្ត ចក្ខុវិស័យ និងបេសកកម្មរបស់ខ្លួនយ៉ាងជាក់លាក់នៅ ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៥នៃរដ្ឋសភានេះ ដោយអនុលោមតាមកម្មវិធីនយោបាយគណបក្សប្រជាជនកម្ពុជា ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ និងមតិណែនាំ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងសម័យប្រជុំពេញអង្គលើកទី១របស់គណៈរដ្ឋមន្រ្តី។ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឲ្យគ្រប់ភាគី ពាក់ព័ន្ធទាំងអស់បន្តចូលរួមសហការ ដើម្បីភាពប្រសើរ ឡើងនៃអភិបាលកិច្ចបរិស្ថាន ដោយត្រូវខិតខំអនុវត្តឲ្យបានជោគជ័យ ស្របតាមតួនាទីភារកិច្ច របស់ខ្លួន។ ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវការកោតសរសើរចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកដល់កិច្ចគាំពារជីវភាពមន្រ្តីរាជការ ការកែសម្រួលមុខងាររចនាសម្ព័ន្ធគ្រប់គ្រង ការពង្រឹងសមត្ថភាពជំនាញដល់មន្រ្តីរាជការ ការពង្រឹងរបៀបរបបការងាររដ្ឋបាលនិងហិរញ្ញវត្ថុ ការផ្ទេរកញ្ចប់ថវិកាតាមកម្មវិធីទៅឱ្យអង្គភាពថវិកា ការផ្ទេរមុខងារនិងធ្វើប្រតិភូកម្មទៅឱ្យ រដ្ឋបាលថ្នាក់ក្រោមជាតិ ការរៀបចំបង្កើតអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងការរៀបចំក្រមបរិស្ថាន៕

 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់