ប្រជាជននៃភូមិសុខសាន្ត សង្កាត់កោះរ៉ុង​ រួមនឹងភ្ញៀវទេសចរជាតិ​ និងអន្តរជាតិ​ រួមគ្នាបំផុសចលនាសំអាតអនាម័យបរិស្ថានតំបន់ឆ្នេរ​ ក្រោមប្រធានបទ​ “រួមគ្នាសំអាតពិភពលោក​ Clean Up the World”៖

មន្ទីរបរិស្ថានខេត្តព្រះសីហនុ​ សហការជាមួយ​ សុខ​ សាន​ ប៊ិច​ រីសត​ (Sok San Beach Resort) រៀបចំកម្មវិធីសំអាតអនាម័យបរិស្ថានតំបន់ឆ្នេរ​ ដោយបំផុសឱ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ ​បណ្តុះផ្នត់គំនិតឱ្យពួកគាត់មានការគិតគូរខ្ពស់ពីអនាម័យបរិស្ថាន​ ទាំងការគ្រប់គ្រងសំណល់រឹង​ សំរាម​ និងសំណល់រាវ​ ដើម្បីថែរក្សាឆ្នេរ​ និងទឹកសមុទ្រឱ្យបានស្អាត​ ដែលនឹងទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកំសាន្តបានកាន់តែច្រើន​ ហើយដែលនឹងជួយទៅដល់ជីវភាពរបស់ប្រជាពលរដ្ឋផ្ទាល់ក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថា​ សកម្មភាពខាងលើ​ បានធ្វើឡើងនៅតាមបណ្តោយឆ្នេរសុខសាន​ សង្កាត់កោះរ៉ុង​ ខេត្តព្រះសីហនុ​ នា​ថ្ងៃច័ន្ទ​ ២កើត​ ខែស្រាពណ៌​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី១៣​ ខែសីហា​ ឆ្នាំ២០១៨​ ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ រួមនឹងភ្ញៀវទេសចរជាតិ​ និងអន្តរជាតិប្រមាណជាង​ ២០០នាក់៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់