នៅពេលដែលនិយាយដល់ភ្នំត្នោតភ្នំពក ច្បាស់ជាមានអ្នកឆ្ងល់ថា តើភ្នំត្នោតភ្នំពកនេះនៅឯណា? តើនៅជុំវិញដែនអភិរក្សភ្នំត្នោត ភ្នំពកមានអ្វីខ្លះ?

បើសិនជាអ្នកធ្លាប់ទៅលេងផ្ទះបេន រឺ ប៊ីទ្រីត (BeTreed Adventures) អ្នកនឹងស្គាល់ថាភ្នំត្នោតភ្នំពកនេះនៅឯណា ហើយមានលក្ខណៈពិសេសអ្វីខ្លះ។ នៅទីនេះធ្វើអោយយើងស្គាល់ពីការផ្សាភ្ជាប់ទំនាក់ទំនងរវាងព្រៃឈើ សត្វព្រៃ និង មនុស្ស។ ពួកគេអាចរស់នៅជាមួយគ្នាដូចគ្រួសារតែមួយ។ ទន្ទឹមនឹងនេះអ្នកក៏អាចទៅទស្សនាប្រាសាទមួយចំនួនដែលកំពុងលាក់ខ្លួននៅកណ្តាលព្រៃផងដែរ។ លើសពីនេះទៅទៀតអ្នកនឹងយល់កាន់តែច្បាស់ពីការខិតខំប្រឹងប្រែង លះបង់កំលាំងកាយ កំលាំងចិត្តក្នុងការអភិរក្សរបស់មន្រ្តីបរិស្ថាន សមត្ថកិច្ច និងលោកបេន ដើម្បីថែរក្សាតំបន់នេះអោយគង់វង្សស្ថិតស្ថេរ។ តំបន់អភិរក្សនេះមានផ្ទៃក្រឡា ៤២០៩៧ ហិចតា ស្ថិតនៅស្រុកសង្គមថ្មី ខេត្តព្រះវិហារនិងខេត្តសៀមរាប។

តោះទៅលេងទាំងអស់គ្នា!!!

“Phnom Tnaot Phnom Pok Conservation Area”

When it comes to Phnom Tnaot, Phnom Pok, you must be wondering, where is Phnom Tnaot Phnom Pok? What is around Phnom Tnot Phnom Pok Conservation Area?

If you have been to BeTreed Adventures, you will know where this conservation area is and what its features are. Here we learn about the connection between forest, wildlife and human. They can live together as a family. Meanwhile, you can also visit some of the temples that are hidden in the middle of the forest. In addition, you will understand the dedication efforts of environmental officials, authorities and Mr. Ben to keep the area stable. This protected area covers an area of ​​42,097 hectares in Sangkum Thmey district, Preah Vihear province and Siem Reap province.

រូបថត: Panharoth Kim – #បេះដូងអ្នកថតរូប

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា