ស្ទឹងត្រែង-ព្រះវិហារ ៖ ក្រុមការងារជួយសហគមន៍របស់ក្រសួងបរិស្ថាន កំពុងពិនិត្យពីតម្រូវការនិងការប្រឈមជាក់ស្តែងរបស់សហគមន៍នៅតាមតំបន់ការពារធម្មជាតិ ដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវភាពសហគមន៍ ជាពិសេសក្នុងពេលវិបត្តិនៃបញ្ហាជំងឺកូវីដ-១៩។ នេះជាការលើកឡើង ដោយលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ នៅក្នុងពេល ចុះពិនិត្យលើជីវភាពរបស់ប្រជាពលរដ្ធនៅតាមសហគមន៍តំបន់ការពារធម្មជាតិអន្លង់ជ្រៃ ក្នុងភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ដោយអមដំណើរដោយឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន រួមជាមួយ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងបរិស្ថាន ជាច្រើននាក់ទៀត ។
លោក មាស រស់ ប្រធានគណៈកម្មាធិការសហគមន៍តំបន់ការពារធម្មជាតិអន្លង់ជ្រៃ បានឱ្យដឹងថា សហគមន៍បានបង្កើតឡើងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ គ្រប់គ្រងលើផ្ទៃដីចំនួន១២៦៩ហិចតា មួយផ្នែកនៃព្រៃឡង់។ សហគមន៍មានសមាជិកភាគច្រើនជាជនជាតិដើមភាគតិចកួយ បានបង្កើតជាសកម្មភាពល្បាត និងសហការជាមួយអាជ្ញាធរ និងមន្រ្តីឧទ្យានុរក្សក្នុងការទប់ស្កាត់បទល្មើសមួយចំនួន។
ក្នុងអំឡុងពេលចាប់ផ្តើមបង្កើតរហូតដល់ពេលនេះ ជីវភាពសហគន៍មានបញ្ហាប្រឈមមួយចំនួន ជាពិសេសបញ្ហាជំងឺកូវីដ១៩។ សហគមន៍ត្រូវការជំនួយពីដៃគូ ជាពិសេសពីក្រសួងបរិស្ថាន ដែលក្នុងនោះការរៀបចំឱ្យមានផ្លូវក្នុងភូមិបានល្អប្រសើរ សម្រាប់ការធ្វើដំណើរនិងដឹកជញ្ជូនកសិផលទៅទីផ្សារ និងការផ្តត់ផ្គង់ទឹកប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃ ។ គម្រោងនេះនឹងជួយរួមចំណែកឱ្យស្រ្តីដែលជាអ្នកនៅផ្ទះ ជាមួយនឹងកុមារមានអនាម័យ និងមានសុខភាពល្អ ។
ក្នុងឱកាសនោះ លោកជំទាវ ម៉ុម ថានី បានពិនិត្យលើបញ្ហាប្រឈមរបស់សហគមន៍ និងលើកឡើងអំពីជម្រើសនានាសម្រាប់ប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាសហគមន៍ ទាញយកអនុផលព្រៃឈើដែលមានស្រាប់ដូចជា ការយកឃ្មុំ ការរកផ្សិត និងការផលិតរបស់ប្រើប្រាស់ពីដើមទ្រាំ ដែលដុះច្រើននៅក្នុងសហគមន៍ ។ ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ លើកទឹកចិត្តឱ្យប្រជាសហគមន៍យកចិត្តទុកដាក់ទៅលើអនាម័យ សុខភាព ដែលចាំបាច់សម្រាប់ការរស់នៅតាមមូលដ្ឋាន។
លោកជំទាវក៏បានពិនិត្យទៅលើការលើកកម្ពស់សមត្ថភាពសហគមន៍ តាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការផ្សព្វផ្សាយបច្ចេកទេស និងការគាំទ្រជាសម្ភារៈ និងធនធានចាំបាច់ ដោយសហការជាមួយនឹងដៃគូ និងរៀបចំសំណើជូនឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដើម្បីជួយឱ្យប្រសើរឡើងនូវជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ។
នៅក្នុងថ្ងៃដដែលនេះដែរ ប្រតិភូក្រុមការងារចុះជួយសហគមន៍ក្រសួងបរិស្ថាន បានបន្តចុះពិនិត្យទៅលើ តម្រូវការចាំបាច់របស់សហគមន៍តំបន់ការពារធម្មជាតិ ស្រែវាល នៅភូមិស្រែវាល ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ។
លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ បានបញ្ជាក់ពីគោលបំណងនៃវេទិការថ្ងៃនេះ ដើម្បីស្វែងយល់ជម្រើសដែលសមស្រប សម្រាប់ជួយអន្តរាគមន៍ក្នុងវិបត្តិនៃជម្ងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ។ លោកជំទាវ បានលើកឡើងអំពីតួនាទីនិងភារៈកិច្ចរបស់ក្រុមការងារ ដែលត្រូវពិនិត្យនិងចងក្រងផែនការរយៈពេលវែង និងខ្លី ដើម្បីស្នើសុំយោបល់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ពិសេសជនជាតិដើមភាគតិច នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ។
សហគមន៍តំបន់ការពារធម្មជាតិ ស្រែវាល មានប្រជាពលរដ្ឋចំនួន២១៧គ្រួសារ ហើយមានគណៈកម្មាធិការដឹកនាំចំនួន១៥នាក់ សហគមន៍កំពុងមានបញ្ហាប្រឈមមួយចំនួនដូចជា បច្ចេកទេសនៃការចិញ្ចឹមសត្វ កង្វះខាតទឹកសម្រាប់ប្រើប្រាស់នៅក្នុងមូលដ្ឋាន បង្គន់អនាម័យ កន្លែងគោរពសក្ការៈបូជារបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចកួយ នៅក្នុងតំបន់ទាំងមូល និងសម្ភារៈប្រើប្រាស់សម្រាប់ល្បាតរបស់ប្រជាសហគមន៍ក្នុងការការពារ និងអភិរក្ស ក្នុងភូមិសាស្រ្តព្រៃឡង់ដ៏ ។
ទន្លឹមនឹងនេះលោកជំទាវ ម៉ុម ថានី បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួម ជ្រើសរើសនូវមុខរបរថ្មី ដែលបន្សាំនឹងការប្រែប្រួលអាកាសធាតុ ជាមួយនឹងការឆ្ពោះទៅដោយនិរន្តភាព ។ «ប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ មានសុខភាពល្អ នោះការការពារធនធានធម្មជាតិនឺងបានល្អប្រសើរដែលជាប្រយោជន៍ដល់សហគមន៍នាពេលបច្ចុប្បន្ន និងសម្រាប់កូនចៅយើងជំនាន់ក្រោយ» ប្រសាសន៍លើកឡើងដោយលោកជំទាវ ម៉ុម ថានី ៕

ព័ត៌មានបន្ថែម

សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ថ្ងៃ ចន្ទ, 2 ធ្នូ, 2024 សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ក្រមបរិស្ថាន និងធនធានធម្មជាតិ
ថ្ងៃ ចន្ទ, 1 កក្កដា, 2024 ក្រមបរិស្ថាន និងធនធានធម្មជាតិ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
yunanistan haberleri

cameron cohen sex video

www indinsex com