ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ នៅថ្ងៃទី៣០ ខែមិថុនា នេះ បានចេញសារលិខិតគាំទ្រនិងប្រកាសឱ្យប្រើជាផ្លូវការ “ផែនការយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិ(២០១៧-២០៣១)”។ សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រនេះ បានឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តដ៏មុតមាំ សម្រាប់កិច្ចការពារថែរក្សាការកាត់បន្ថយភាពក្រីក្រ តាមរយៈការអភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិ វប្បធម៌ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ីប្រកបដោយចីរភាព។

ឯកឧត្តម សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

ក្រសួងបរិស្ថានដែលជាសេនាធិការអនុវត្តកិច្ចការងារនេះ បានគូសបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រជាតិ ២០១៧-២០៣១នេះ មានចក្ខុវិស័យ បេសកកម្ម និងគោលបំណងច្បាស់លាស់ និងមានគោលបំណងយុទ្ធសាស្ត្រចម្បងបួន គឺ ១. កំណត់អាទិភាព និងពង្រឹងការការពារ និងអភិរក្សធម្មជាតិ ២. លើកកម្ពស់ការគ្រប់គ្រងតំបន់ការពារធម្មជាតិដោយចីរភាព ៣. ពង្រីកការចូលរូមរបស់សហគមន៍មូលដ្ឋាននិងបង្កើនផលប្រយោជន៍ និង៤. ពង្រឹងសម្ថភាពស្ថាប័ននិងបង្កើនកិច្ចសហប្រតិបត្តិការ។

ការការពារ និងថែរក្សាតំបន់ការពារធម្មជាតិ ត្រូវបានចាត់ទុកជាយុទ្ធសាស្ត្រមួយដែលមានប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ សម្រាប់ចូលរួមដោះស្រាយបញ្ហាពិភពលោក ក្នុងការកាត់បន្ថយភាពក្រីក្រការកាត់បន្ថយ ការប្រែប្រួលអាកាសធាតុ និងការរក្សាសេវាកម្មប្រព័ន្ធអេកូឡូស៊ី។ នៅកម្ពុជា ប្រព័ន្ថការពារធម្មជាតិប្រទេសកម្ពុជា បានគ្របដណ្តប់លើផ្ទៃដី៤១% ឬប្រមាណ៧លាន៣សែនហិកតា ដែលរួមមានតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។ វាគឺអត្រាមួយដ៏ខ្ពស់ក្នុងចំណោមប្រទេសលើពិភពលោកដែលមានតំបន់ការពារធម្មជាតិ។

សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ប្រព័ន្ធតំបន់ការពារធម្មជាតិកម្ពុជានាពេលបច្ចុប្បន្ន កំពុងរងសម្ពាធ និងក្តីបារម្ភយ៉ាងខ្លាំង អំពីប្រសិទ្ធភាពនៃការការពារជីវៈចម្រុះ និងការផ្តល់ឱកាសសម្រាប់ការចិញ្ចឹមជីវិតរបស់សហគមន៍មូលដ្ឋានប្រកបដោយចីរភាព។ ដូចនេះ ការវិនិយោគបន្ថែមចំពោះប្រព័ន្ធតំបន់ការពារធម្មជាតិគឺជាតម្រូវការចាំបាច់ដើម្បីធានាឱ្យការគ្រប់គ្រងបានល្អប្រសើរ សម្រាប់បន្តផ្តល់ផលប្រយោជន៍ដល់មនុស្សគ្រប់ជំនាន់នៅប្រទេសកម្ពុជា។

ក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ថា បន្ទាប់ពីការគាំទ្រ និងអនុញ្ញាតឱ្យប្រើប្រាស់ពីប្រមុខរដ្ឋាភិបាលកម្ពុជារួចហើយ ឯកសារនេះនឹងក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពកនុងការកៀរគរធនធានពីគ្រប់ភាគីពាក់ព័ន្ធសម្រាប់ចាត់វិធានការ ក្នុងការគ្រប់គ្រង ថែរក្សា ការពារ និងអភិរក្សធនធានក្នុងតំបន់ការពារធម្មជាតិដែលជាសម្បតិ្តដ៏មហាសាលមិនអាចកាត់ថ្លៃបានរបស់ជាតិសម្រាប់ជាកេរ្តិ៍ដំណែលមនុស្សគ្រប់ជំនាន់៕

ដោយ៖ ស៊ុន មេសា

ព័ត៌មានបន្ថែម

កម្ពុជាលើកកម្ពស់ការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ លើកទី៣ (NDC 3.0) តាមរយៈការពង្រីកថាមពលស្អាត និងពង្រឹងសន្តិសុខថាមពល
ថ្ងៃ ព្រហស្បតិ៍, 12 វិច្ឆិកា, 2026 កម្ពុជាលើកកម្ពស់ការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ លើកទី៣ (NDC 3.0) តាមរយៈការពង្រីកថាមពលស្អាត និងពង្រឹងសន្តិសុខថាមពល
កម្ពុជា និង ADB រួមគ្នាជំរុញការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុលើកទី៣ (NDC 3.0)
ថ្ងៃ ព្រហស្បតិ៍, 12 វិច្ឆិកា, 2026 កម្ពុជា និង ADB រួមគ្នាជំរុញការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុលើកទី៣ (NDC 3.0)
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំពិភពលោក និងសន្និសីទ COP31 នៅប្រទេសតួកគី
ថ្ងៃ ព្រហស្បតិ៍, 12 វិច្ឆិកា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំពិភពលោក និងសន្និសីទ COP31 នៅប្រទេសតួកគី