ក្រសួងបរិស្ថានដឹកនាំអ្នកសារព័ត៌មានចុះទៅដែនជម្រកសត្វព្រៃនៅខេត្តព្រះវិហារ រយៈពេល៣ថ្ងៃ
ថ្ងៃ សុក្រ, 29 មករា, 2021ដោយសហការជាមួយគម្រោងព្រៃឡង់បៃតង (USAID Green Prey Lang) ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ដឹកនាំគណៈប្រតិភូក្រសួង និងក្រុមអ្នកសារព័ត៌មានមួយក្រុមទៅទស្សនាឧទ្យានបេតិកភណ្ឌធម្ម ជាតិភ្នំត្បែង ភ្នំត្នោត-ភ្នំពក និងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពក្នុងខេត្តព្រះវិហារ នៅថ្ងៃទី ២៩-៣១ ខែមករាឆ្នាំ ២០២១ ។
គណៈប្រតិភូ និងអាជ្ញាធរមូលដ្ឋាននឹងបើកដំណើរការមណ្ឌលបញ្ជាខេត្តនៃប្រព័ន្ធត្រួតពិនិត្យ តំបន់ការពារធម្មជាតិរបស់ក្រសួងបរិស្ថាន។ ប្រព័ន្ធនេះរួមបញ្ចូល គ្នានូវការត្រួត ពិនិត្យពីផ្កាយរណប ព្រមទាំង ព័ត៌មានល្បាតនៅទីវាលរបស់មន្ត្រីឧទ្យានុរក្ស និងសហគម ន៍ បញ្ចូលក្នុងទិន្នន័យមួយ។ ព័ត៌មាននេះត្រូវបាន ប្រើដើម្បីស៊ើបអង្កេតឧក្រិដ្ឋកម្មព្រៃឈើ ក៏ដូចជាកែលម្អការគ្រប់គ្រងតំបន់ការពារ ធម្មជាតិ ។ គណៈ ប្រតិភូនឹង ទៅទស្សនាតំបន់អេកូទេសចរណ៍និងការបង្កើតសហគមន៍កសិកម្មជាច្រើនកន្លែងក្នុងខេត្តព្រះ វិហារ។ សកម្មភាពទាំងនេះត្រូវបានអនុវត្តរួមគ្នាដោយអង្គ ការ WCS និងគម្រោង USAID ព្រៃឡង់បៃតងដោយសហការ ជាមួយក្រសួងបរិស្ថាន ព្រមទាំងដៃគូក្នុងវិស័យឯកជនដទៃទៀត។
លោកស្រី Veena Reddy នាយិកាបេសកកម្មនៃទីភ្នាក់ ងារជំនួយអាមេរិក USAID ប្រចាំប្រទេសកម្ពុជា បានមាន ប្រសាសន៍ថា “យើងមានសេចក្តីរីករាយក្នុងការគាំទ្រដល់ការបើកដំណើរការមណ្ឌលបញ្ហាប្រព័ន្ធត្រួតពិនិត្យ តំបន់ ការពារធម្មជាតិនៅខេត្តព្រះវិហារស្របពេលនឹងការបង្កើនការគាំទ្ររបស់យើងដល់សហគមន៍ក្នុងតំបន់ដែ លរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩”។ “យើងរំពឹងថាប្រព័ន្ធត្រួតពិនិត្យតំបន់ការពារធម្មជាតិ នឹងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិរបស់ប្រទេសកម្ពុជា ដោយផ្តល់ឱ្យអ្នកគ្រប់គ្រងនូវព័ត៌មានទាន់ពេលវេលា និងបញ្ចូលគ្នាអំពីអ្វីដែលកំពុងកើតឡើង។ សំខាន់ដូចគ្នានេះដែរ គឺជាការធានាសុខុមាល ភាពរបស់ប្រជាជននៅតាមជនបទ នៃប្រទេសកម្ពុជាដែលភាគច្រើនបានរងផលប៉ះ ពាល់គួរឱ្យកត់សម្គាល់ដោយ ការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺកូវីដ១៩។ យើងកំពុង ធ្វើការជាមួយអ្នកអនុវត្ត ក៏ដូចជាដៃគូក្នុង វិស័យឯកជនដែលប្តេជ្ញាអភិរក្សធនធានធម្មជាតិដើម្បីបង្កើនឱកាសការងារប្រកបដោយនិរន្តរភាពសម្រាប់សហ គមន៍ជនបទ ។
រដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាអ្នកនាំពាក្យ ឯកឧត្តមនេត្រ ភក្ត្រា បានមានប្រសាសន៍ថា “ការគាំទ្រដល់ សហគម ន៍ក្នុងតំបន់ឱ្យងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ចរបស់ជំងឺកូវីដ ១៩ ស្របពេលនឹងការថែរក្សាបណ្តាញតំបន់ ការពារធម្មជា តិរបស់យើងគឺជាអាទិភាពកំពូលរបស់យើងនៅពេលនេះ។ ជាមួយនឹងដៃគូរបស់យើង យើងកំពុងគាំទ្រគំនិតផ្តួចផ្តើមជាច្រើនដើម្បីធ្វើឱ្យជីវភាពរស់នៅល្អប្រសើរឡើងដូចជាកសិកម្មដែលជួយដល់ការអភិរក្ស ខណៈពេលបង្កើតការងារដល់សមាជិកសហគមន៍មូលដ្ឋានតាមរយៈអេកូទេសចរណ៍។ ខ្ញុំសូមថ្លែងអំណរគុណ ដល់អង្គការក្រៅរដ្ឋាភិបាល និងដៃគូផ្តល់ជំនួយទាំងអស់ជាពិសេសទីភ្នាក់ ងារជំនួយអាមេរិក USAID ដែលបាន បន្តគាំទ្រដល់សហគមន៍មូលដ្ឋាន និងការអភិរក្សជីវៈចម្រុះក៏ដូចជាសត្វ ព្រៃនៅប្រទេសកម្ពុជាសម្រាប់ជំនាន់ ក្រោយរបស់យើង។
លោក Nick Spencer នាយកប្រតិបត្តិ Ibis Rice បានកត់សម្គាល់ថា “ជំងឺកូវីដ១៩ បានបង្ហាញពីតួនាទី សំខាន់របស់ដៃគូក្នុងវិស័យឯកជនដែលមានការប្តេជ្ញាចិត្តដូចជា ស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ IBIS ដល់សហគមន៍ជនបទ។ នៅឆ្នាំនេះ យើងបានបង់ប្រាក់ឱ្យកសិករជាង ១.១០០ នាក់ជាមធ្យម ៦០ ភាគរយ លើសតម្លៃទីផ្សារសម្រាប់ស្រូវរបស់ពួកគេ។ លទ្ធផលនេះបានផ្តល់ប្រាក់ ៥៨០.០០០ ដុល្លារដល់កសិករដោយ ផ្ទាល់ក្នុង ការអភិរក្សសត្វព្រៃ និងផលិតកម្មស្រូវសរីរាង្គ។”
គម្រោង USAID ព្រៃឡង់បៃតង គឺជាសកម្មភាពរយៈពេលប្រាំឆ្នាំដែលត្រូវបានអនុវត្តក្នុងភាពជាដៃគូជាមួយ ក្រសួង បរិស្ថាន។ គម្រោងនេះដំណើរការនៅទូទាំងតំបន់ការពារ ធម្មជាតិចំនួន ១៩ នៅក្នុងខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង។ គម្រោង USAID ព្រៃឡង់បៃតងលើកកម្ពស់ភាពធន់ ការអភិវឌ្ឍដែលមានកម្រិតបំភាយឧស្ម័នទាប និងការគ្រប់គ្រងប្រកបដោយនិរន្តរភាព និងបរិយាប័ន្នតាមរយៈ ការផ្តោតទៅលើសហគមន៍ ការអភិរក្ស និងអភិបាលកិច្ចល្អ៕