នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃចន្ទ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព រៀបចំសន្និសីទសារព័ត៌មានស្តីពីពិធីប្រកាសផ្សព្វផ្សាយ «របាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ» ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ទិន ពន្លក រដ្ឋលេខាក្រសួងបរិស្ថាន ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធសំខាន់ៗ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល អ្នកសារព័ត៌មាន និងវិស័យឯកជនជាច្រើនរូប។

ថ្លែងបើកសន្និសីទសារព័ត៌មាននាពេលនោះ ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់ថាកម្ពុជាក្នុងនាមជាសមាជិកអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ បានរៀបចំ និងដាក់ជូនរបាយការណ៍ការចូលរួមចំណែករបស់ជាតិលើកទី១ទៅលេខាធិការដ្ឋាន UNFCCC នៅឆ្នាំ២០១៥ និងដាក់ជូនរបាយការណ៍បច្ចុប្បន្នភាព (Updated NDC) ទៅលេខាធិការដ្ឋាន UNFCCC នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៧០ ដែលបានដាក់របាយការណ៍នេះទាន់ពេលវេលា និងទទួលបាននូវការកោដសរសើរខ្ពស់អំពីខ្លឹមសារនៃរបាយការណ៍ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមជាមួយពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុដែលជាបញ្ហាសកល។ ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់បន្ថែមថាបើទោះបីជាកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍ និងជាប្រទេសរងគ្រោះដោយការប្រែប្រួលអាកាសធាតុយ៉ាងណាក្តី រាជរដ្ឋាភិបាលកម្ពុជាមានការបេ្តជ្ញាចិត្ត និងជំហររឹងមាំ ដើម្បីចូលរួមដោះស្រាយការប្រែប្រួលអាកាសធាតុស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ដែលព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ តាមរយៈការដាក់ចេញនូវវិធានការចាំបាច់នានា ទៅតាមវិស័យពាក់ព័ន្ធដូចជា ព្រៃឈើ កសិកម្ម ហេដ្ឋារចនា ជាដើម។ ឯកឧត្តម បានបញ្ជាក់ជូនផងដែរថា របាយការណ៍ដែលមានកម្រាស់ជិត២០០ទំព័រនេះ ចែកចេញជា ៨ជំពូក រួមមាន៖ ១)សេចក្តីផ្តើម ២)ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៣)ការរួមចំណែកក្នុងការងារបន្ស៉ាំ ៤)បញ្ហាអន្តរវិស័យ ៥)អភិបាលកិច្ចនិងដំណើរការអនុវត្ត ៦)មធ្យោបាយនៃការអនុវត្ត ៧)តម្លាភាព និង៨)ការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តម ទិន ពន្លក បានលើកឡើងថា គោលបំណងសំខាន់របស់ UNFCCC គឺរក្សាកម្រិតកំហាប់ឧស្ម័នផ្ទះកញ្ចក់ក្នុងបរិយាកាស ក្នុងកម្រិតមួយសមល្មមមិនគំរាមកំហែងដល់ប្រព័ន្ធការពារផែនដី។ កម្ពុជា បានក្លាយជាភាគីនៃ UNFCCC នៅឆ្នាំ១៩៩៦ បន្ទាប់ពីការផ្តល់សច្ចាប័នឆ្នាំ១៩៩៥ ដោយបានរួមចំណែកយ៉ាងសកម្មដល់សហគមន៍សាកលក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។ ចាប់តាំងពីពេលនោះមក កម្ពុជាបានផ្តល់សច្ចាប័នដល់កិច្ចព្រមព្រាងសំខាន់ៗរបស់UNFCCC រួមមានពីធីសារក្យូតូឆ្នាំ២០០២ និងកិច្ចព្រមព្រាងទីក្រុងប៉ារីស៍ឆ្នាំ២០១៧។ កន្លងមក កម្ពុជាបានរៀបចំ និងដាក់ជូនរបាយការណ៍ការចូលរួមចំណែករបស់ជាតិលើកទី១ទៅលេខាធិការដ្ឋាន UNFCCC នៅឆ្នាំ២០១៥។ ប្រទេសទាំងអស់ដែលចូលជាសមាជិកនៃកិច្ចព្រមព្រាងទីក្រុងប៉ារីស៍ មានកាតព្វកិច្ចរៀបចំផែនការសកម្មភាពរបស់ខ្លួន ដើម្បីរួមគ្នាដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ក្នុងគោលដៅដាក់កម្រិតកំណើនកំដៅផែនដីឱ្យនៅកម្រិតទាបជាង ២អស្សាសេ នៅឆ្នាំ២១០០។ ឆ្លើយតបនឹងគោលដៅនេះ កម្ពុជា បានរៀបចំផែនការសកម្មភាពរបស់ខ្លួន ក្នុងនាមជាប្រទេសសមាជិក ក្នុងការចូលរួមដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ស្របទៅនឹងផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍបៃតង និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិពាក់ព័ន្ធ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម បានលើកឡើងនូវផ្នែក២សំខាន់ៗក្នុងរបាយការណ៍នេះ ទី១៖ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដោយកម្ពុជាបានដាក់ចេញគោលដៅថ្មីច្បាស់លាស់ពាក់ព័ន្ធនឹងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបានចំនួនប្រមាណ ៦៤,៦លានតោន នៃសមមូលឧស្ម័នកាបូនិកក្នុងមួយឆ្នាំ ត្រឹមឆ្នាំ២០៣០ ឬស្មើនឹង៤១,៧% ផ្តោលើវិស័យអាទិភាពដូចជា ព្រៃឈើនិងការប្រើប្រាស់ដីផ្សេងទៀត ថាមពល កសិកម្ម ឧស្សាហកម្ម និងសំណល់ និងទី២៖ ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ផ្តោតលើវិស័យជាអាទិភាពដូចជា កសិកម្ម តំបន់ឆ្នេរ ថាមពល សុខភាពមនុស្ស ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងធនធានទឹកជាដើម ដែលរួមមានសកម្មភាពបន្ស៊ាំអាទិភាពសរុបមានចំនួន៨៦។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានថ្លែងបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃរបាយការណ៍បច្ចុប្បនភាពនេះ។ ដើម្បីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ប្រកបដោយជោគជ័យ នោះគឺត្រូវមានកិច្ចសការគ្នាយ៉ាងជិតស្និតជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូរពាក់ព័ន្ធ និងសហគមន៍ជនជាតិដើមភាគតិច ដែលបានរួមគ្នាប្រមូលនូវធាតុចូលសំខាន់ៗ ដើម្បីរំលេចឱ្យឃើញពីអ្វីដែលកម្ពុជាត្រូវមានកាតព្វកិច្ចចូលរួមចំណែកក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ដោយឡែក ដើម្បីឱ្យកិច្ចការនេះសម្រេចទៅបាន ចាំបាច់បំផុតផងដែរ ត្រូវមានការគាំទ្រពីដៃគូរពាក់ព័ន្ធ ដូចជា កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (ដោយមានការគាំទ្រថវិកាពីសហភាពអឺរ៉ុប ប្រទេសស៊ុយអ៊ែត និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ) ធនាគារពិភពលោក អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។ ដោយឡែក ការរៀបចំរបាយការណ៍នេះ មិនផ្អែកទាំងស្រុងទៅលើការប្រមូលធាតុចូលពីអ្នកពាក់ព័ន្ធនោះទេ តែត្រូវធ្វើឡើងផ្អែកតាមផែនការ និងយុទ្ធសាស្រ្តជាតិពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះផងដែរ ឯកឧត្តម ជួប ប៉ារីស៍ បានមានប្រសាសន៍ថាពិភពលោកយើងកំពុងទទួលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល។ នេះគឺដោយសារតែបរិមាណនៃឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាសផែនដីមានការកើនឡើង។ របាយការណ៍នេះ គឺជាការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរួមចំណែកកាត់បន្ថយកម្រិតឧស្ម័នផ្ទះកញ្ចក់ក្នុងបរិយាកាសឱ្យនៅត្រឹមកម្រិតសមល្មម ដើម្បីកុំឱ្យកំដៅផែនដីរបស់យើងកើនឡើងខ្ពស់ពេក ដែលនាំឱ្យមានការប្រែប្រួលអាកាសធាតុ។ តាមសេនារីយ៉ូធម្មតា (Business-as-usual) ដោយមិនមានចំណាត់ការនោះទេ នោះនៅឆ្នាំ២១០០ ផែនដីយើងនឹងកើនកំដៅ ៤-៥អស្សាសេ។ ឯកឧត្តម ជួប ប៉ារីស៍ ក្នុងនាមជាជនបង្គោលរេដបូកជាតិ បានលើកឡើងនូវការចូលរួមរបស់កម្មវិធីរេដបូក(REDD+) ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ រេដបូក គឺជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់ពីការបាត់បង់ និងរេចរឹលព្រៃឈើ។ រេដបូកមានគោលបំណង ១)ការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍ជាតិ និង២)ចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល ក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ ក្រៅពីផលប្រយោជន៍ជាឈើប្រើប្រាស់ និងជាមុខងារក្នុងប្រព័ន្ធអេកូឡូស៊ី ព្រៃឈើនៅមានមុខងារដ៏សំខាន់មួយទៀត គឺការស្រូបយកឧស័្មនកាបូនិក (ឧស័្មនផ្ទះកញ្ចក់) ពីបរិយាកាសដែលមុខងារនេះ ដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយឧស័្មនផ្ទះកញ្ចក់សកល។ អនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ បានលើកទឹកចិត្តដល់ប្រទេសសម្បូរណ៍ព្រៃឈើ ខិតខំការពារព្រៃឈើឱ្យបានល្អប្រសើរ ដើម្បីទទួលបានថវិកាក្នុងទម្រង់ជា ទីផ្សារកាបូនស្ម័គ្រចិត្ត (Voluntary Carbon Market) និងការទូទាត់ផ្អែកតាមលទ្ធផល Result-Based Payment)។ នៅកម្ពុជា កម្មវិធីរេដបូក បាននិងកំពុងអនុវត្តគម្រោងសាកល្បងចំនួន២គឺនៅ ដែនជម្រកសត្វព្រៃកែវសីមា និងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងកំពុងចាប់ផ្តើមអនុវត្តបន្តនៅដែនជម្រកសត្វព្រៃព្រៃឡង់ផងដែរ។

ព័ត៌មានបន្ថែម

សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ថ្ងៃ ចន្ទ, 2 ធ្នូ, 2024 សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ក្រមបរិស្ថាន និងធនធានធម្មជាតិ
ថ្ងៃ ចន្ទ, 1 កក្កដា, 2024 ក្រមបរិស្ថាន និងធនធានធម្មជាតិ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
yunanistan haberleri

cameron cohen sex video

www indinsex com