ដើម្បីធានាសុវត្ថិភាពផ្នែកសង្គម និងជនជាតិដើមភាគតិច ជាពិសេសបញ្ចៀសផលប៉ះពាល់​មកលើសហគមន៍ជនជាតិដើមភាគតិច ពីដំណើរការនៃការកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការ​​គ្រប់គ្រង គម្រោងនិរន្ដរភាពតំបន់ទេសភាព និងទេសចរណ៍​​​ធម្មជាតិកម្ពុជា (CSLEP) បានចុះសិក្សា ប្រមូលព័ត៌មាន និងកំណត់ទីតាំង​តំបន់អភិរក្សបេតិកភណ្ឌ​វប្បធម៌-ធម្មជាតិរបស់​ជនជាតិដើម​ភាគតិច​”ជង” រស់​នៅក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញខាងកណ្ដាល។​

លោក​ សូផា​ សុគន្ធណារុង្គ ជនបង្គោលថ្នាក់ជាតិទទួល​បន្ទុកជន​ជាតិ​ដើមភាគ​តិច​ នៃ​គម្រោង​CSLEP បាន​បញ្ជាក់​ឲ្យ​ដឹង​ដែ​រ​ថា​ ដំណើរការចុះ​សិក្សា​របស់​គម្រោងនៅ​ពេលនេះ ក្នុងគោលបំណង ពិគ្រោះ​យោបល់ ប្រមូលទិន្នន័យ កំណត់ទីតាំង និងផលិតផែនទីទីតាំងតំបន់​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌-ធម្មជាតិ របស់សហគមន៍ជនជាតិដើម​ភាគតិច”ជង” ​លើកកម្ពស់ការចូលរួម របស់​ជនជាតិ​ដើម​ភាគតិច”ជង” ក្នុងដំណើរការរៀបចំ និងអនុវត្តសកម្មភាព​គម្រោង ជាពិសេស ស្វែងរកឱកាស​សម្រាប់​ការ​បង្កើនប្រាក់​ចំណូលពីសេវាកម្មទេសចរណ៍​ក្នុងតំបន់។​
លោក​ សូផា សុគន្ធណារុង្គ ក៏បាន​បន្ថែម​ថា​ការ​សិក្សា​នេះគឺធ្វើ​ឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ​ចាំបាច់ក្នុងការចូលរួមថែរក្សា និងអភិរក្ស​ប្រពៃណី វប្បធម៌ និងទំនៀមទម្លាប់ របស់ជនជាតិដើមភាគតិច”ជង” ដែល​តំបន់អភិរក្ស​បេតិកភណ្ឌ​វប្បធម៌-ធម្មជាតិនេះរួមមាន តំបន់ដីព្រៃអារក្ស តំបន់ទីសក្ការៈ​គោរពបូជា តំបន់ទីតាំង​បូរាណស្ថាន និងតំបន់​ព្រៃ​កប់ខ្មោច ដែលការងារនេះស្ថិតក្នុងផ្នែកមួយ នៃអនុសមាសភាគ ៤.៤ ស្ដីពី ”ប្រព័ន្ធធានា​សុវត្ថិភាព​បរិស្ថាន និងសង្គម” របស់គម្រោង។
ជាក់ស្ដែងក្រុមការងារសុវត្ថិភាពសង្គម និងជនជាតិដើមភាគតិច នៃគម្រោងនិរន្តរភាពតំបន់​ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា(CSLEP) សហការជាមួយនាយកដ្ឋាន​តំបន់បេតិកភណ្ឌ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ប្រមូលទិន្នន័យ កំណត់​ទីតាំង និងផលិតផែនទីទីតាំងតំបន់អភិរក្សបេតិកភណ្ឌធម្មជាតិ-វប្បធម៌ របស់ជនជាតិ​ដើម​ភាគតិច​”ជង” ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។
កិច្ច​ប្រជុំមានការចូលរួមពីតំណាងនាយកដ្ឋានអភិរក្សតំបន់ដីគោកខាងត្បូងបឹងទន្លសាប នាយកដ្ឋាន​សេវាកម្មព័ត៌មានភូមិសាស្ត្រ នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន តំណាង​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង មន្ត្រីឧទ្យានុរក្សនៃឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ក្រុមប្រឹក្សាឃុំថ្មដូនពៅ និងជនជាតិ​ដើម​ភាគតិចជងនៅភូមិព្រែកស្វាយ និងភូមិកោះ សរុបមានចំនួនប្រមាណ៤០នាក់។
ជាលទ្ធផលបានមកពីកិច្ច​ប្រជុំ​ ក្រុមការងារបានកំណត់ទីតាំងតំបន់បេតិកភណ្ឌវប្បធម៌-ធម្មជាតិ នៅក្នុងឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង ដែលក្នុងនោះរួមមាន៖ តំបន់ព្រៃអារក្ស​ចំនួនបីទីតាំង ដែលមានឈ្មោះ ព្រៃអារក្ស​អន្លង់​សំរាំ (ជាភាសាជនជាតិមានន័យថាអន្លង់ត្រី) ព្រៃអារក្សកោះអ្នកតា និងព្រៃអារក្សអ្នកតាព្រះចៅ មានទំហំសរុប​​ប្រមាណ ៣០៣ហ.ត និងទីតាំងដីព្រៃកប់​ខ្មោចដែល​មាន​ពីរទីតាំង មានទំហំសរុបប្រមាណ៤ហ.ត។
សូមបញ្ជាក់ថា កម្ពុជាមាន​ជនជាតិដើមភាគតិចចំនួន​២៤ក្រុម រស់នៅក្នុង និងក្រៅតំបន់ការពារធម្មជាតិ នៃ​បណ្តាខេត្តស្ថិតនៅភាគឥសាន្ត​ បណ្តាខេត្តស្ថិតនៅជុំវិញបឹងទន្លេសាប បណ្តាខេត្តភាគខាងជើងបឹងទន្លេសាប និងបណ្តាខេត្តស្ថិតនៅជួរភ្នំក្រវាញ ដោយប្រកាន់​យកវប្បធម៌ ទំនៀមទំលាប់ ប្រពៃណី ជំនឿ និងភាសា ផ្សេងៗគ្នាទៅតាមក្រុមរបស់ខ្លួន។

មុខរបរ​សំខាន់ៗរួមមាន ការធ្វើស្រែ/ចំការ (កសិកម្មពេនេចរ) ការចិញ្ចឹមសត្វ ការនេសាទ និងការប្រមូល​អនុផល​​ព្រៃឈើ​ជាដើម៕

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ថ្ងៃ អង្គារ, 11 វិច្ឆិកា, 2025 ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ថ្ងៃ សុក្រ, 7 វិច្ឆិកា, 2025 ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប