នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយនឹងប្រតិភូនៃ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយ Fabien Gonguet អំពីការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ និងការគ្រប់គ្រងហិរញ្ញវត្ថុនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនប្រតិភូ IMF ថា សុខសន្តិភាព និងស្ថិរភាពនយោ បាយពេញលេញ បានអនុញ្ញាតឱ្យកម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ជាប្រចាំ និងបានបង្កលក្ខណៈឱ្យមានការកើនឡើងខ្លាំងនូវភាគរយនៃប្រជាពលរដ្ឋមានជីវភាពកម្រិតកណ្តាលនិងមាន ការអប់រំខ្ពស់ ដែលមានឥរិយាបទកាន់តែប្រសើរឡើងចំពោះបរិស្ថាន។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់នូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងកិច្ចការគ្រប់គ្រងគ្រោះមហន្តរាយ ការប្រែប្រួលអាកាសធាតុ ការចងក្រងទិន្នន័យ និងការគ្រប់គ្រងសំរាម សំណល់រឹង។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ផ្អែកទៅលើការសិក្សាការប្រែប្រួលអាកាសធាតុ (Climate Change Projection) កម្ពុជាទទួលរងផលប៉ះពាល់ដែលរួមមានទឹកជំនន់ និងភាពរាំងស្ងួត ដែលទាមទាឱ្យគម្រោងវិនិយោគទាំងសាធារណៈ និងឯកជន គិតគូរអំពីបញ្ហានេះឱ្យបានហ្មតចត់។ បច្ចុប្បន្ន ក្រសួងបរិស្ថាន បាននិងកំពុងសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការសិក្សាអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជាពិសេសទៅលើសេដ្ឋកិច្ច និងហេដ្ឋារច្ចនាសម្ព័ន្ធរូបវ័ន្ត។ ប្រតិភូ IMF បានកោតសសើរ និងវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន ក្នុងកិច្ចការគ្រប់គ្រង និងការចែករំលែកទិន្នន័យដ៏មានសារសំខាន់ ជាពិសេសគឺបញ្ជីគម្រោងសិក្សា ក្នុងការៀបចំគោលនយោបាយបរិស្ថានជាតិ។ សូមបញ្ជាក់ថា ក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន១៤ បានរៀបចំផែនការស្តីពីការប្រែប្រួលអាកាសធាតុ ជាមួយគ្នានេះ ការប្រែប្រួលអាកាសធាតុត្រូវបានដាក់បញ្ជូលទៅក្នុងផែនការថវិកាជាតិ។

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី