កិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ាន លើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ
ថ្ងៃ ពុធ, 5 តុលា, 2022អាស៊ាន បាននិងកំពុងរៀបចំយុទ្ធសាស្រ្ត អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្រោយការរាលដាលជំងឺកូវីដ-១៩ ឲ្យមានភាពធន់នឹងកត្តាគម្រាមកំហែងពីខាងក្រៅ ជាអាទិ៍ជំងឺរាតត្បាត ការប្រែប្រួលអាកាសធាតុ និងបញ្ហាភូមិសាស្ត្រនយោបាយ ក្នុងនោះវិស័យបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតំបន់។
សមិទ្ធផលរបស់កម្ពុជា សម្រេចបាននាពេលកន្លងមក កម្ពុជាបានចូលរួមអនុវត្តនូវកិច្ចព្រមព្រៀងពហុភាគីស្តីពីបរិស្ថានជាច្រើន ជាពិសេសបានពង្រឹងការប្តេជ្ញាចិត្ត ធ្វើសកម្មភាពប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈនូវការដាក់ជូននូវរបាយការណ៍ជាតិស្តីពីការរួមចំណែកអនុវត្តអនុសញ្ញា ប្រែប្រួលអាកាសធាតុ (NDC) យុទ្ធសាស្រ្តរយៈពេលវែងស្តីពីអព្យាក្រឹត្យកាបូន និងធ្វើសកម្មភាព និងវិធានការសមស្រប ដើម្បីគ្រប់គ្រងប្លាស្ទិក និងសំណល់ កិច្ចសហប្រិបត្តិការក្នុងស្រុកនិងអន្តរជាតិ និងការកៀរគរធនធានដើម្បីគ្រប់គ្រងធនធានធម្មជាតិ រួមទាំង តាមរយៈហិរញ្ញប្បទានការបូន៕