ស្ថានីយផូស៊ីលអូរខ្ញាក់៖ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ភូមិសាស្ត្រ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាស្ថានីយទី១ បានរកឃើញនៅឆ្នាំ២០១៧ ដោយលោក លឹម វណ្ណច័ន្ទ លោក នោង ទូច លោក ងួន វ៉ាន់ដា និងក្រុមមន្រ្តីឧទ្យានុរក្សចំណុចនិយាមកា WGS1984 (488224-1534685)។

ស្ថានីយផូស៊ីលអូរខ្ញាក់ ស្ថិតនៅក្នុងអូរខ្មាក់ នៃតំបន់ទំនាបខាងជើង ស្ទឹងសែនប្រមាណ៤គីឡូម៉ែត្រ ស្ថិតនៅរយៈកម្ពស់ប្រមាណ៧០ម៉ែតធៀបនឹងនីវ៉ូទឹក សមុទ្រ។ ជាតំបន់ដីចាក់បង្គរចាស់ (Old Alluvium) តាមរយៈផែនទីតំបន់នេះមានកំណត់ អក្សរកាត់ N2-Q1 ដើមស័ក Cenozoic (សេណូហ្សូអ៊ុក) (៦៦លានឆ្នាំ-បច្ចុប្បន្ន)។
ប៉ុន្តែអ្វីដែលក្រុមការងារបានរកឃើញនៅទីនោះជាពពួកសត្វសមុទ្រលៀស គ្រំ ដែល កកជាថ្មកំបោរ ជម្រៅប្រមាណ២ម៉ែត្រ។ តើផូស៊ីលទាំងនេះនឹងអាចមានចំណាស់ ចាស់ជាងស័កទី៣ដែរឬទេ? ភស្តុតាងដែលបានរកឃើញអាចបញ្ជាក់ថាទីតាំងនេះ ជាអតីតសមុទ្រ កាលពីរាប់លានឆ្នាំមកហើយ៕

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី