ក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ នៃក្រសួងបរិស្ថាន សហការជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៃក្រសួងសុខាភិបាល បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការ ការពារ បង្ការទប់ស្កាត់ លុបបំបាត់ជំងឺគ្រុនចាញ់ និងការថែទាំសុខភាព ដល់គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ និងមន្រ្តីឧទ្យានុរក្ស ក្រោមអធិបតីភាព លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តស្ទឹង រដ្ឋបាលខេត្តរតនគិរី មន្ទីរជំនាញពាក់ព័ន្ធ ក្រោមចំណុះរដ្ឋបាលខេត្តទាំងពីរ នៅនៅមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងមន្ទីរបរិស្ថានខេត្តរតនគិរី សរុបចំនួន១១០នាក់។

គោលបំណងនៃវគ្គបណ្តុះបណ្តាល៖ ជំរុញ និងលើកទឹកចិត្ត ដល់សហគមន៍ និងមន្រ្តីឧទ្យានុរក្ស អនុវត្តនូវវិធានការការពារ បង្ការទប់ស្កាត់ និង លុបបំបាត់ជំងឺគ្រុនចាញ់ តាមរយៈការសម្រាកនៅក្នុងមុង រស់នៅស្អាត់ក្នុងជីវភាពប្រចាំថ្ងៃ និងពេលបំពេញការងារ ក្នុងគោលដៅលុបបំបាត់ជំងឺ គ្រុនចាញ់ទាំងស្រុងពីកម្ពុជានៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១-២០២៥ ​របស់ក្រសួងសុខា ភិបាល។
ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លោកជំទាវគណៈអធិបតី បានផ្តាំផ្ញើការសួរសុខទុក្ខរបស់ឯឧ.រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងបានជម្រាបជូនអ្នកចូល រួមពីសមិទ្ធផលសំខាន់ៗដែលក្រសួងបរិស្ថានសម្រេចបាន និងបេសកកម្មស្នូលរបស់ក្រសួង រួមមាន៖ ទី១).ការគ្រប់គ្រងរដ្ឋបាលទំនើប ទី២).ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ទី៣).កិច្ចគាំពារបរិស្ថាន ទី៤).ការរស់នៅដោយចីរភាព។

សូមបញ្ជាក់ថា ក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ក្រសួងបរិស្ថាន សហការជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នឹងរៀបចំ វគ្គបណ្តុះបណ្តាលនៅទូទាំងប្រទេស ក្នុងគោលដៅចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ នៅកម្ពុជាឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្រ្តជាតិ លុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ របស់ក្រសួងសុខាភិបាល៕

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ថ្ងៃ សៅរ៍, 1 វិច្ឆិកា, 2025 ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
រដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមបំពេញតួនាទី និងការទទួលខុសត្រូវក្នុងការពង្រឹងភាពស្អាតនិងការគ្រប់គ្រងធនធានធម្មជាតិ
ថ្ងៃ ពុធ, 29 តុលា, 2025 រដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមបំពេញតួនាទី និងការទទួលខុសត្រូវក្នុងការពង្រឹងភាពស្អាតនិងការគ្រប់គ្រងធនធានធម្មជាតិ