ទីស្តីការក្រសួងបរិស្ថាន ថ្ងៃសៅរ៍​ ១២កើត​ ខែជេស្ឋ​ ឆ្នាំច​ សំរឹទ្ធិស័ក.ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី២៦​ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង បរិស្ថាន និងលោកជំទាវ បានអញ្ជើញជាអធិបតី ក្នុងការប្រារពទិវាកុមារកម្ពុជា និងទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «រួមគ្នាការពារកុមារដើម្បីអភិវឌ្ឍគ្រួសារ និងសង្គមជាតិ» និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ក្រោមប្រធានបទ «ទប់ស្កាត់គ្រោះថ្នាក់ការងារ និងភាពងាយរងគ្រោះផ្នែកសុខភាពសម្រាប់កម្មករនិយោជិតវ័យក្មេងដើម្បីលុបបំបាត់ពលកម្មកុមារ» ដើម្បីរំលឹកដល់សិទ្ធជាមូលដ្ឋានរបស់កុមារ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់កុមារ ដូចជាការរើសអើង ការរំលោភបំពាន ការកេងប្រវ័ញ្ច ការមិនយកចិត្តទុក ដាក់ចំពោះកុមារដែលគ្មានគ្រួសារ សាច់ញាតិ និងកុមារជាជនចំណាកស្រុកជាដើម។

គូសបញ្ជាក់ថា ឆ្នាំនេះគឺជាលើកទី៣ ដែលគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសកុមារតូច នៃក្រសួង បរិស្ថាន បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ១មិថុនា ទិវាពិភពលោកប្រឆាំង ពលកម្មកុមារ និងទិវាកុមារកម្ពុជា ដើម្បីជាការលើកទឹកចិត្ត​ និងចូលរួមលេងសប្បាយរបស់កុមារដែលជាកូនៗរបស់មន្ត្រីរាជការ ចំណុះក្រសួងបរិស្ថាន ហើយឆ្នាំនេះក៏មានការចូលរួមពីប្អូនៗកុមារមកពីសាលាបឋមសិក្សាកូលាប៤ផងដែរ​ សរុបប្រមាណ៥០០នាក់។ ហើយក៏ ជាការជួបជុំគ្នាបណ្តុះស្មារតី និងឆន្ទ:ស្រឡាញ់បរិស្ថានទៅដល់កុមារ តាមរយៈការប្រឡងប្រណាំងផាត់ ពណ៌ និងការផ្គុំរូបភាព ការទស្សនាការដាក់តាំងបង្ហាញសំណាកសត្វ ទស្សនាការដាក់តាំងបង្ហាញ ផ្ទាំងរូបភាពអប់រំ បំផុសភាពក្លាហាន បង្កើនទំនាក់ទំនងជិតស្និទ្ធ និងសាមគ្គី ភាពរវាង មន្រ្តីរាជការ និងកូនៗមន្រ្តីរាជការ តាមរយៈការចូលរួមលេងល្បែងកំសាន្តផ្សេងៗនេះ។

ដូចនេះ ដើម្បីឆ្លើយតបជាមួយរាជរដ្ឋាភិបាល កិច្ចការពារកុមារគឺជាការងារពហុវិស័យ ដែលតម្រូវឱ្យអ្នក ពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ចូលរួមចំណែកអនុវត្តដោយការទទួលខុសត្រូវខ្ពស់តាមជំនាញរៀងៗ ខ្លួនលើការងារលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាល ដែលនៅក្នុងនោះចំណេះដឹងបរិស្ថាន ក៏ជា ធនធាន មួយដែលកុមារទាំងឡាយគួរតែទទួលបានតាំងពីវ័យដំបូងនៃការលូតលាស់ផ្នែកកាយសម្បទា និងបញ្ញាស្មារតី ដើម្បីជាការបណ្តុះចិត្តស្រឡាញ់ និងឆន្ទ:ចូលរួមក្នុងកិច្ចគាំពារបរិស្ថាន ការថែរក្សាជីវៈ ចម្រុះ និងការរស់នៅប្រកបដោយសុខុមាលភាព៕

ព័ត៌មានបន្ថែម

កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ថ្ងៃ អង្គារ, 7 កក្កដា, 2026 កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
ថ្ងៃ អង្គារ, 7 កក្កដា, 2026 ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន
ថ្ងៃ អង្គារ, 7 កក្កដា, 2026 រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន