នាយកដ្ឋាន គ្រប់គ្រងសំណល់រឹង
តួនាទី និងភារកិច្ច
នាយកដ្ឋានគ្រប់គ្រងសំណល់រឹងមានតួនាទី និងភារកិច្ចដូចជា រៀបចំសេចក្តីព្រោងគោល នយោបាយ ផែនការ និងថវិកា លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំនានាពាក់ព័ន្ធនឹងការគ្រប់គ្រងសំណល់រឹង រៀបចំសេចក្តីណែនាំ និងផ្សព្វផ្សាយជូនសាធារណជនអំពីការអនុវត្តកម្មវិធីញែកសំណល់នៅនឹងប្រភព ការចូលរួមប្រើប្រាស់ សេវាកម្មប្រមូល និងដឹកជញ្ជូន និងការអនុវត្តគោលការណ៍ កាត់បន្ថយការបង្កើត បង្កើនការប្រើប្រាស់ឡើងវិញ និងបង្កើនការកែច្នៃ ដោយសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាការត្រួតពិនិត្យមធ្យោបាយ វិធីសាស្ត្រគ្រប់គ្រងសំណល់រឹង ឬបរិក្ខារប្រព្រឹត្តកម្មសំណល់រឹង នៅតាមទីតាំងបង្កើត ទីតាំងស្តុក ឬប្រមូលទិញ ទីតាំងប្រតិបត្តិការសេវាកម្មប្រមូល និងដឹកជញ្ជូន ទីតាំងកែច្នៃ និងទីលានចាក់សំណល់រឹង រៀបចំប្រមូល ចងក្រង និងគ្រប់គ្រងទិន្នន័យសំណល់រឹង ទីប្រជុំជននៅតាមរាជធានីខេត្ត និងរៀបចំរបាយការណ៍ជាតិស្តីពីស្ថានភាពនៃការគ្រប់គ្រងសំណល់រឹង។
(សូមមេត្តាចូលអានសេចក្តីលម្អិតនៃអនុក្រឹត្យនេះ នឹងទាញទុក ជាឯកសារពីក្នុងប្រអប់ ច្បាប់ និងឯកសារគតិយុទ្ធ (អនុក្រឹត្យ)
នាយកដ្ឋានមានការិយាល័យចំណុះចំនួន ៤៖
-ការិយាល័យ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ
-ការិយាល័យគ្រប់គ្រងសំណល់រឹង
-ការិយាល័យបច្ចេកវិទ្យាកែច្នៃសំណល់រឹង
-ការិយាល័យគ្រប់គ្រងទីលាន និងរោងចក្រដុតសំណល់រឹងអង្គការលេខ
អង្គការលេខ
ទំនាក់ទំនងក្រសួង
អគារមរតកតេជោ ដីឡូលេខ៥០៣ ផ្លូវកៅស៊ូអមមាត់ទន្លេបាសាក់
សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ
info@moe.gov.kh
(+855) 23 213 908
(+855) 23 220 369
ទូរសារ: 023 212 540