នាយកដ្ឋាន ព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន
តួនាទី និងភារកិច្ច
ដូចមានចែងក្នុងអនុក្រឹត្យលេខ ១៣៥ អនក្រ.បក ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦អគ្គនាយកដ្ឋានគាំពារបរិស្ថានជាសេនា ធិការឱ្យក្រសួង បរិស្ថានក្នុងការគ្រប់គ្រង នាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន មានតួនាទី និងភារកិច្ចដូចជា រៀបចំសេចក្តីព្រាងគោល
នយោបាយ លិខិតបទដ្ឋានគតិយុត្ត ផែនការ ថវិកា រៀបចំបង្កើត និងគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន បរិស្ថានតាមរយៈគេហទំព័រ សារអេឡិចត្រូនិច និងបណ្តាញព័ត៌មានសង្គមរបស់ក្រសួង និងធ្វើ បច្ចុប្បន្នភាពព័ត៌មានពាក់ព័ន្ធនឹងវិស័យបរិស្ថាន សហការ និងសម្របសម្រួលការរៀបចំសម្ភារៈផ្សព្វផ្សាយ រួមមានទស្សនាវដ្តីបរិស្ថាន ព្រឹត្តិប័ត្រព័ត៌មាន ប័ណ្ណផ្សព្វផ្សាយព័ត៌មាន និងរៀបចំចាត់ចែងពិធី និងយុទ្ធនាការបរិស្ថាននានា។
(សូមមេត្តាចូលអានសេចក្តីលម្អិតនៃអនុក្រឹត្យនេះ នឹងទាញទុក ជាឯកសារពីក្នុងប្រអប់ ច្បាប់ និងឯកសារគតិយុទ្ធ (អនុក្រឹត្យ)
នាយកដ្ឋានមានការិយាល័យចំណុះចំនួន ៥៖
-ការិយាល័យរដ្ឋបាល ផែនការ និងហរិញ្ញវត្ថុ
-ការិយាល័យផ្សព្វផ្សាយព័ត៌មានបរិស្ថាន និងប្រតិកម្មរហ័ស
-ការិយាល័យគ្រប់គ្រងពិធី និងព្រឹត្តិការណ៍
-ការិយាល័យគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា
-ការិយាល័យគ្រប់គ្រងឯកសារ និងបោះពុម្ពផ្សាយបរិស្ថាន
អង្គការលេខ
ទំនាក់ទំនងក្រសួង
អគារមរតកតេជោ ដីឡូលេខ៥០៣ ផ្លូវកៅស៊ូអមមាត់ទន្លេបាសាក់
សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ
info@moe.gov.kh
(+855) 23 213 908
(+855) 23 220 369
ទូរសារ: 023 212 540