ពិធីដាំកូនឈើព្រៃចំនួន ១៧,១៧៩ដើម ក្រោមប្រធានបទ«សៀមរាបផ្ទះខ្ញុំ ភ្នំគូលែនខ្ញុំ» បានរៀបចំឡើង នាព្រឹកថ្ងៃសៅរ៍ ២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ នៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន នាភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្ដម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្រ្តីឧទ្យានុរក្ស និងប្រជាពលរដ្ឋជាច្រើននាក់។

ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា ព្រៃឈើ រក្សាបាននូវលំនឹងបរិស្ថានធម្មជាតិ រក្សាខ្យល់បរិសុទ្ធ បង្កើនអុកស៊ីសែន និងអាចទាក់ទាញភ្លៀវទេសចរជាតិ និងអន្តរជាតិមកកំសាន្ត។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ការដាំស្តារព្រៃឈើនេះផ្តល់ប្រយោជន៍ជួយបង្កើនធនធានជីវៈចម្រុះ ការធានាការការពារ និងអភិរក្សទីកន្លែងប្រវត្តិសាស្រ្ត វប្បធម៌ធម្មជាតិ នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន និងជាពិសេសធានាការផ្គត់ផ្គង់ទឹកសម្រាប់ប្រជាសហគមន៍ ដែលរស់នៅលើភ្នំគូលែន និងប្រជាពលរដ្ឋនៅខេត្តសៀមរាបទាំងមូល។

ក្នុងឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិមានប្រសាសន៍ថាការដាំស្តារកូនឈើ នៅលើខ្នងភ្នំគូលែននាពេលនេះ បានបង្ហាញឱ្យឃើញនូវការគាំទ្រយ៉ាងខ្លាំងពីប្រជាសហគមន៍ និងអាជ្ញាធរមូលដ្ឋាន ដែលបានចាត់ទុកការដាំកូនឈើ គឺជាកាព្វកិច្ចចំបងរបស់យើងគ្រប់គ្នា។ ជាមួយគ្នានេះ សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តប្រជាសហគមន៍ចូលរួមពង្រឹង និងអនុវត្តច្បាប់ ដើម្បីគ្រប់គ្រងធនធានធម្មជាតិក្នុងសហគមន៍ឲ្យមាននិរន្តភាព ជាពិសេសចូលរួមទប់ស្កាត់ការកាប់ទន្រ្ទានដីព្រៃធ្វើជាកម្មសិទ្ធិ ការបរបាញ់សត្វ ហើយរួមគ្នាការពារនិងអភិរក្សធនធានធម្មជាតិថែមទៀត។ ជាមួយគ្នានេះ សម្តេចពិជ័យសេនា បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមដាំស្តារព្រៃឈើឡើងវិញ នៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីរួមចំណែកកាត់បន្ថយនូវការប្រែប្រួលអាកាសធាតុក្នុងតំបន់ និងពិភពលោក និងជាពិសេសសហគមន៍ត្រូវបង្កើត តំបន់ទេសចរណ៍ធម្មជាតិ ផ្តល់សេវា ដើម្បីជួយលើកកម្ពស់ជីវភាពគ្រួសារ និងការអភិវឌ្ឍសហគមន៍កាន់តែប្រសើរ៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ថ្ងៃ អង្គារ, 22 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន  បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ