នៅព្រឹកថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដែលហៅកាត់ថា CCCA3 បានរៀបចំកិច្ចប្រជុំលើកទី១ក្រុមប្រឹក្សាភិបាលប្រតិបត្តិរបស់ខ្លួននៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាភិបាល កម្មវិធី CCCA3 និងដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាលប្រតិបត្តិ តំណាងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងរ៉ែ និងថាមពល និងដៃគូរអភិវឌ្ឍន៍រួមមាន៖ សហភាពអឺរ៉ុប(EU) និងវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា(UNDP) និងស្ថានទូតស៊ុយអែត (Sweden) ព្រមទាំងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិពីក្រសួង-ស្ថាប័នពាក់ព័ន្ធនានាផងដែរ។

កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើសមិទ្ធិផលសម្រេចបានសំខាន់ៗក្នុងឆ្នាំ២០១៩ ទិសដៅបន្តឆ្នាំ២០២០ និងផែនការថវិកាឆ្នាំ២០២០-២០២១ ក្នុងការឆ្លើយតបនឹងបញ្ហានៃការប្រែប្រួលអាកាសធាតុនៅកម្ពុជា ជាពិសេសការគាំទ្រគម្រោងនានា និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ។ ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការពីដៃគូអភិវឌ្ឍន៍ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្មវិធី CCCA និងក្រសួង-ស្ថាប័ន ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដូចជា ការបន្ថយឧស្ម័នផ្ទះកញ្ចក់តាមវិស័យ ការលើកកម្ពស់ការយល់ដឹង និងការកាត់បន្ថយប្លាស្ទិក ការអភិវឌ្ឍទីក្រុងនិរន្តរភាព សំណង់អាគារបៃតង ការបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងដំណើការថវិកាជាតិ ការសាងសង់ផ្លូវដែលធន់នឹងអាកាសធាតុ ជាដើម៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
yunanistan haberleri

cameron cohen sex video

www indinsex com