មន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ
ថ្ងៃ ពុធ, 6 ឧសភា, 2020នៅទី០៥ និងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ មន្ត្រីឧទ្យាននុរក្សស្នាក់ការអូផាលនៃដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន បានខិតខំបំពេញការងារចុះល្បាត ក្នុងតំបន់ការពារធម្មជាតិ ទាំងថ្ងៃទាំងយប់ ដែលនេះជាវីរភាព និងកិច្ចខិតខំប្រឹងប្រែង ឈរលើស្មារតីទទួលខុសត្រូវក្នុងការទប់ស្កាត់ បង្ក្រាបបទល្មើស ការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ នៅក្នុងតំបន់ការពារធម្មជាតិដែលជាដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងនោះក្រុមការងារបានចុះល្បាតតាមផែនការ គឺចំនួន ០២ថ្ងៃ ដោយនៅយប់ថ្ងៃទី០៥ ក្រុមការងារបានសម្រាកនៅចំណុចផ្លូវចំការស្វាយ ដើម្បីតាមដាន និងរង់ចាំឃ្លាំមើលបទល្មើសដែលអាចកើតមានឡើង ហើយលុះព្រឹកឡើង ត្រូវនឹងថ្ងៃទី០៦ ខែឧសភា បានបន្តល្បាតជួបប្រទះឃើញសត្វជ្រូកព្រៃមួយក្បាលកំពុងជាប់អន្ទាក់របស់ជនសង្ស័យលួចដាក់ ពេលនោះក្រុមការងារបានជួយសង្គ្រោះ និងដោះលែងជ្រូកព្រៃនោះឲ្យមានសេរីភាពទៅក្នុងព្រៃធម្មជាតិវិញ។