ឯកឧត្តម សូខន ឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយមន្ត្រីឧទ្យានុរក្យ
ថ្ងៃ ព្រហស្បតិ៍, 21 ឧសភា, 2020នៅថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម សូខន ឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃ «ព្រៃឡង់» ដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្វព្រៃភ្នំត្នោតភ្នំពក និងតំបន់ការពារទេសភាពប្រាសាទបាកាន ដែលរៀបចំឡើងនៅទីចាត់ការដែនជម្រកសត្វព្រៃបឹងពែរ និងលុះរសៀលថ្ងៃដដែល ឯកឧត្តម បានបន្តដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយមន្ត្រីឧទ្យានុរក្សនៃតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង តំបន់ការពារទេសភាពប្រាសាទព្រះវិហារ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃព្រះរការ និងដែនជម្រកសត្វព្រៃឆែប ដែលរៀបចឡើងនៅស្នាក់ការតាកឹង នៃដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តព្រះវិហារផងដែរ។