កិច្ចប្រជុំគណៈកម្មការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យបរិស្ថាន
ថ្ងៃ អង្គារ, 26 ឧសភា, 2020ទីស្តីការក្រសួងបរិស្ថាន នៅព្រឹក ថ្ងៃចន្ទ ៤កេីត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការនៃក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំគណៈកម្មការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យបរិស្ថាន ដេីម្បីពិនិត្យ និងពិភាក្សាលេីវឌ្ឍនភាពការងារ ការទទួលយកធាតុចូល ការកែលម្អរសូចនាករ សម្រាប់ការធ្វេីអោយប្រសេីរឡេីងនូវកិច្ចដំណេីរការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យបរិស្ថាន៕