ក្រសួងបរិស្ថានបានបិទបញ្ចប់ការស៊ើបអង្កេតលើការផ្សព្វផ្សាយព័ត៌មានចោទប្រកាន់ថាអ្នកជិះ រថយន្តពាក់ស្លាកលេខ ខ.ម.២ ៩៤០៤ ចូលបាញ់សត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នដោយមានការចូលមកបំភ្លឺរួមគ្នារវាងព្រះសង្ឃដែលបានផ្សព្វផ្សាយសារចោទប្រកាន់ និងបុគ្គលដែលត្រូវរងការចោទប្រកាន់។ ព្រះតេជគុណ ព្រហ្ម ប៊ុនរិទ្ធ ជាមន្រ្តីសង្ឃគង់នៅវត្តសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងជាសមាជិកសហគមន៍ព្រៃសង្ឃរុក្ខវ័ន្ត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នាទីស្តីការក្រសួងបរិស្ថាន នៅក្នុងពេលចូលមកស្រាយបំភ្លឺករណីពាក់ព័ន្ធនឹងករណីបាញ់សត្វព្រៃ ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន្ត មានសង្ឃដីកាថាជា ការភាន់ច្រឡំប៉ុណ្ណោះ មិនមានការបាញ់សត្វព្រៃដូចការចោទប្រកាន់នោះទេ ក្រោយពីបានឃាត់រថយន្តត្រួតពិនិត្យ និងធ្វើការស៊ើបអង្កេតរួចមក ហើយរូបថតដែល ភ្ជាប់រថយន្តពណ៌ត្រអ៊ី និងសត្វទន្សោងដែលបានបាញ់ស្លាប់ជាហេតុការណ៍ពីរផ្សេងគ្នា។

ព្រះភិក្ខុ ព្រហ្ម ប៊ុនរិទ្ធ បានបំភ្លឺពាក់ព័ន្ធនឹងករណីបាញ់សត្វព្រៃក្នុងដែនជម្រកសត្វព្រៃ សង្ឃរុក្ខវ័ន្តដែលមានរយន្តមន្រ្តីយោធានោះ ជារឿងសង្ស័យ ហើយមានការយល់ច្រឡំ ព្រោះព្រះអង្គ បានឃើញពីចម្ងាយ ហើយរថយន្តមិនបានឈប់នៅពេលបានជួបក្រុមព្រះអង្គដែលជាអ្នកអភិរក្សនៃ សហគមន៍ព្រៃសង្ឃរុក្ខវ័ន្ទ ដែលកំពុងបំពេញការងារនៅទីនោះ។ ព្រះអង្គ ព្រហ្ម ប៊ុនរិទ្ធ មានសង្ឃដីកា ដែរថា ម្ចាស់ហ្វេសប៊ុក Vadthanak Preap ចុះផ្សាយដោយស្រង់សង្ឃដីការបស់ព្រះអង្គ ហើយបន្ទាប់មកបន្ថែមខ្លឹមសារខុសពីការពិត។ ទី១) គណនីនេះ បានថែមខ្លឹមសារលើខ្លឹមសារដើមរបស់ហ្វេសប៊ុករបស់ព្រះអង្គ។ ទី២) គឺគាត់បានផុសថា ករណីសង្ស័យបាញ់សត្វ ដោយភ្ជាប់រូបភាពរថយន្ត និងសត្វទន្សោង ២ ក្បាល ដែលបានស្លាប់ ២ ថ្ងៃមុនការចុះផ្សាយនោះថា នៅឯខេត្តឧត្តរមានជ័យ។ តាមពិតទន្សោង ២ ក្បាលនោះ ត្រូវបានបាញ់ស្លាប់នៅក្នុងខេត្តមណ្ឌលគិរី មិនមែននៅក្នុងខេត្តឧត្តរមានជ័យឡើយ។ នេះជាករណីដាច់ដោយឡែក និងមានការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលព្រះសង្ឃយល់ថា មានចេតនាបំពុលសង្គម។

ឯកឧត្តម ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំការស៊ើបអង្កេតដោយមាន ការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីជំនាញនៃក្រសួងបរិស្ថាន អ្នកពាក់ព័ន្ធ មន្រ្តីឧទ្យានុរក្ស និងថ្នាក់ដឹកនាំ ព្រះ សង្ឃនៃសហគមន៍ សង្ឃរុក្ខវ័ន្ត កាលពីថ្ងៃទី២៥ និងថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២០ នាទី
ស្តីការក្រសួងបរិស្ថាន។ នៅចំពោះមុខភាគីពាក់ព័ន្ធនានា ឯកឧត្តម ស្រ៊ុន ដារិទ្ធ មានប្រសាសន៍លើក ទឹកចិត្តឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធ និងសហគមន៍មូលដ្ឋានបន្តពង្រឹងការការពារ និងអភិរក្សធន ធានធម្មជាតិ ដើម្បីការរស់នៅដោយចីរភាព។ ឯកឧត្តមក៏បញ្ជាក់ដែរថាជនដែលប្រព្រឹត្តបទល្មើសធន ធានធម្មជាតិនឹងត្រូវទទួលទោសតាមច្បាប់និងបទដ្ឋានគតិយុត្តនានាដែលមានចែងដើម្បីគ្រប់គ្រងធនធានធម្មជាតិ ជីវៈចម្រុះឱ្យបានគង់វង្សសម្រាប់តកូនចៅគ្រប់ជំនាន់។

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ថ្ងៃ អង្គារ, 22 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន  បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ