ធុងសំរាមដែលចែកជាបីផ្នែកសម្រាប់ដាក់សំណល់ខុសៗគ្នា តាមរយៈក្រុមការងារ ផ្តើមពីយើង-We First? ដោយមានការឧបត្ថម្ភគាំទ្រពីក្រសួងបរិស្ថាន
ថ្ងៃ សៅរ៍, 27 មិថុនា, 2020យើងខ្ញុំសូមបង្ហាញធុងសំរាមដែលចែកជាបីផ្នែកសម្រាប់ដាក់សំណល់ខុសៗគ្នា ភ្ជាប់ជាមួយនូវពាក្យស្លោកផ្សេងៗអំពីបរិស្ថាន ជាពិសេសនៅផ្នែកខាងលើបងប្អូនអាចដាំផ្កា ជី ឬរុក្ខជាតិលម្អតូចៗបានទៀតផង។
ធុងសំរាមប្រភេទនេះនឹងមានវត្តមាននៅក្នុងបុរីប៉េងហួតឆាប់ៗនេះ តាមរយៈក្រុមការងារ ផ្តើមពីយើង-We First? ដោយមានការឧបត្ថម្ភគាំទ្រពីក្រសួងបរិស្ថាន យើងខ្ញុំសង្ឃឹមថា ធុងសំរាមប្រភេទនេះនឹងមានកាន់តែច្រើន ដោយអាស្រ័យលើកិច្ចសហការយ៉ាងសំខាន់ពីសំណាក់អ៊ំពូមីង បងប្អូន ប្រជាពលរដ្ឋគ្រប់ៗរូប អ្វីក៏យើងអាចសម្រេចបាន ដោយត្រូវចាប់ផ្តើមពីយើង ដើម្បីយើង កូនចៅយើង សហគមន៍យើង និងសង្គមជាតិយើង។