នៅរសៀលថ្ងៃ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃ សុក្រ ទី១០ ខែកក្កដា​ ឆ្នាំ២០២០ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតអោយលោកជំទាវ លីអឹកា រ៉ូឌ្រីហ្គេ បារីយ៉ូស(Liurka Rodriguez Barrios ) ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។នៅក្នុងឱកាសនោះ លោកជំទាវឯកអគ្គរដ្ឋទូតបានថ្លែង អំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាត និងឆ្លៀតឱកាសចំណាយពេលវេលាមានតម្លៃ ជួបសំណេះសំណាលការងារជាមួយលោកជំទាវ ហើយ លោកជំទាវមានសេចក្ដី សោមនស្សរីករាយដែលបានមកបំពេញបេសកកម្មការទូតលើកទី១ នៅព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងអាណត្តិបេសកកម្មនេះ លោកជំទាវរំពឹងថានឹងអាចសម្រេចបានលទ្ធផលជាច្រើនលើកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យកសិកម្ម និងអប់រំ។ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានមាន ប្រសាសន៍ថ្លែង អំណរគុណ ចំពោះជំនួយរបស់ប្រទេសគុយបា នាពេលកន្លងមក ជាពិសេសការផ្ដល់អាហារូបករណ៍សិក្សានៅប្រទេសគុយបា និងជំនួយផ្សេងៗទៀតលើវិស័យកសិកម្ម។ ឯកឧត្តមសង្ឃឹមថា នៅក្នុងអាណត្តិរបស់លោកជំទាវ កម្ពុជា-គុយបា នឹងអាចបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេស បច្ចេកវិទ្យាជីវសាស្ត្រ (Biotechnology) លើវិស័យកសិកម្ម និងវេជ្ជសាស្ត្រ។ ឯកឧត្តមរដ្ឋមន្ត្រីស្នើឱ្យមានជំនួយលើការលើក កម្ពស់ ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍តំបន់ការពារធម្មជាតិ តាមរយៈការពង្រឹងផលិតភាពកសិកម្ម ការចិញ្ចឹមសត្វ និងការដាំដុះ (ពិសេសដំណាំស្ករអំពៅ)។ បច្ចុប្បន្ន ក្រសួងបរិស្ថាន កំពុងជំរុញការដាំដុះ Soft wood ដូចជាអាកាស្យា និងម៉ៃសាក់ ជាដើម ហើយកំពុងពិនិត្យលទ្ធភាពលើការជំរុញការដាំដុះផ្លែលម៉ើ (Dates) ផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី គ្រោងនឹងរៀបចំឱ្យមានការជួបជុំមួយ ដោយមានការចូលរួមពីស្ថានទូតទាំងអស់នៅកម្ពុជា និងវិស័យឯកជន (ផ្នែកកសិកម្ម) ដើម្បីជំរុញភាពជាដៃគូបន្ថែមទៀត។

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ថ្ងៃ អង្គារ, 22 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន  បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ