មន្ទីរបរិស្ថានខេត្តរតនគិរី
ថ្ងៃ អង្គារ, 14 កក្កដា, 2020ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅការិយាល័យ ឧទ្យានជាតិ បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សា និងបង្ហាញពីផែនការអនុវត្តន៍គម្រោងអភិរក្សសត្វទោច និងព្រៃឈើនៅឧទ្យានជាតិវើនសៃ-សៀមប៉ាង ក៏ដូចជាបើកឲ្យប្រើប្រាស់ស្នាក់ការសហគមន៍បម្រើផែ្នកទេសចរណ៍សត្វទោច នៅសាលាស្រុកវើនសៃ ដោយមានការចូលរួមពីអាជ្ញាធរស្រុក ឃុំ ភូមិចំនួន៣ និងគណៈកម្មការសហគមន៍។
ដោយឡែក មន្ត្រីឧទ្យានុរក្សទីស្នាក់ការអូរល្ហា បានចុះល្បាតតាមផ្លូវបំបែកអន្លង់ស្វាយអូររី ដំណាក់អង្គ្រង ជាមួយមន្ត្រីអង្គការ BirdLife ដោយដកហូតបានអន្ទាក់សត្វស្លាបចំនួន ៣៦ខ្សែ និងលែងសត្វចំនួន០១ក្បាល ដែលជនល្មេីសលាក់ទុកក្នុងព្រៃ។ ចំណែក មន្ត្រីឧទ្យានុរក្សទីស្នាក់ការស្រែអង្គ្រង បានចុះល្បាតត្រង់ចំណុចអូឡាប និងបានចុះសិក្សាសត្វស្លាបនៅចំណុចស្រែជ្រៃ។ ជាលទ្ធផល ក្រុមការងារបានឃេីញសត្វចង្កំកស ចំនួន០៤ក្បាល។
ក្នុងថ្ងៃដដែលនេះ មន្ត្រីឧទ្យានុរក្សទីស្នាក់ការស្រុកវើនសៃ ស្រុកអូរយ៉ាដាវ ស្នាក់ការស្រុកតាវែង និងមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ បានធ្វើការចុះល្បាតជាធម្មតា ដោយពុំឃើញមានសកម្មភាពបទល្មើសអ្វីនោះទេ៕

ព័ត៌មានបន្ថែម
