«ប្រទះឃើញសាកសពសត្វខ្ទីង ០១ក្បាល បានស្លាប់»
ថ្ងៃ អង្គារ, 22 កញ្ញា, 2020ថ្ងៃសៅរ៍ ២ កើតខែអស្សុជឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សស្នាក់ការអូរអំបិល ក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ភូមិសាស្ត្រខេត្តឧត្ដរមានជ័យ បានសហការជាមួយជាមួយកម្លាំងល្បាតប្រចាំនៅស្នាក់ការអង្គការអភិរក្សសត្វព្រៃកម្ពុជានិងអភិរក្សសត្វដំរី បានចុះល្បាតចាប់ពីក្រោយស្នាក់ការអង្គការរហូតដល់ចំណុចត្រពាំងតាសាររ៉ូបានប្រទះឃើញសាកសពសត្វខ្ទីងមួយក្បាលបានស្លាប់នៅក្បែរមាត់ត្រពាំងនោះ។
បើតាមការសន្និដ្ឋានរបស់ក្រុមល្បាតបានបញ្ជាក់ថាសត្វខ្ទីងដែលបានស្លាប់នោះប្រហែលជាពីរខែមុនមកម្លេះព្រោះស្អុយរលួយអស់នៅតែគ្រោងឆ្អឹង។
សូមបញ្ជាក់ផងដែរថាក្បាលនិងគ្រោងឆ្អឹងមួយផ្នែកត្រូវបានបាត់នៅសល់មួយផ្នែកពេលនេះ ត្រូវបានមន្រ្តីឧទ្យានុរក្សបានប្រមូលយកមករក្សាទុកនៅស្នាក់ការ អង្គការអភិរក្សសត្វព្រៃកម្ពុជានិងអភិរក្សសត្វដំរី៕
(ប្រភព: មន្ទីរបរិស្ថានខេត្ដឧត្ដរមានជ័យ )




