នៅថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ ថាវអមិដា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងលោក អ៊ូ ច័ន្ទធារិទ្ធ ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានចូលរួមកិច្ចប្រជុំកំពូលលើកទី៨ តាមប្រព័ន្ធឡាញ ស្តីពីការជំរុញយានយន្តអគ្គីសនីរបស់ប្រទេសហ្វីលីពីន (The 8th Philippine Electric Vehicle Virtual Summit)។ កិច្ចប្រជុំកំពូលនេះ មានគោលបំណងបង្ហាញពីកាលានុវត្តភាព និងបញ្ហាប្រឈមលើចង្វាក់ផលិតកម្ម និងតម្រូវការទីផ្សាររបស់ឧស្សាហកម្មយានយន្តអគ្គីសនី ក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីត-១៩ ដើម្បីជំរុញការផ្លាស់ប្តូរឥរិយាបទរបស់អតិថិជនចំពោះយានយន្តអគ្គីសនី ក្នុងបរិបទថ្មី។

កិច្ចប្រជុំកំពូលលើកទី៨នេះ ត្រូវបានផ្តល់កិត្តិយសនិងចូលរួមបើកជាផ្លូវការដោយប្រធានគណកម្មការថាមពល របស់ព្រឹទ្ធសភាហ្វីលីពីន ថ្នាក់ដឹកនាំផ្នែកថាមពល ផ្នែកគមនាគមន៍ និងផ្នែកពាណិជ្ជកម្មនិងឧស្សាហកម្ម និងអនុប្រធានក្រុមហ៊ុនអេឡិកត្រូនិកម៉ានីឡា និងបានផ្តោតលើប្រធានបទមួយចំនួន ដែលរួមមាន៖

ទី១. ទស្សនៈវិស័យឆ្នាំ២០២០ ចំពោះអនាគតឧស្សាហកម្មយានយន្តថាមពលអគ្គីសនី (2020 Long-Term Electric Vehicle Outlook) តាមរយៈបទពិសោធន៍របស់ប្រទេសម៉ាឡេស៊ី ហ្វីលីពីន សាំងហ្គាពួរ ថៃ ចិន និងអូស្ត្រាលី ជាដើម។

ទី២. ការរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់សាកអាគុយ (Developing Public Charging Infrastructure in Response to the New Normal)

ទី៣. បញ្ហាប្រឈមចំពោះប្រព័ន្ធ/ ទីតាំងផ្តល់សេវាកម្មសាកអាគុយយានយន្តអគ្គីសនី នៅតំបន់អាស៊ីអាគ្នេយ៍ (Challenges to EV Charging in Southeast Asia) ដែលជាបទពិសោធន៍ របស់ប្រទេសម៉ាឡេស៊ី ហ្វីលីពីន សាំងហ្គាពួរ និងថៃ

ទី៤. ការស្តារ ដំណើការឡើងវិញ និងតួនាទីឧស្សាហកម្មយានយន្តអគ្គីសនីក្នុងបរិបទនៃគន្លងថ្មី (Recovery, Reopening and Role of EVs under the New Normal)

ទី៥. វិធានការគោលនយោបាយ ចំពោះការលើកកម្ពស់ឧស្សាហកម្មយានយន្តអគ្គីសនី ក្រោយដំណាក់កាលរាតត្បាតដោយជំងឺកូវីត-១៩ (Policy Measures to See More EVs on the Ground Post Pandemic

ទី៦. ការជំរុញការបញ្ចេញកាបូនទាបក្នុងវិស័យគមនាគមន៍របស់ប្រទេសហ្វីលីពីន(Promotion of Low Carbon Urban Transport in the Philippines)

ទី៧. កិច្ចសន្ទនាកំរិតនយោបាយពាក់ព័ន្ធនឹងវិស័យគមនាគមន៍ផ្លូវគោក(Policy Dialogue with LTO: Revisiting EV Guidelines)។

ក្នុងកិច្ចប្រជុំកំពូលនេះដែរ សមាគមយានយន្តប្រើថាមពលអគ្គីសនីហ្វីលីពីនបានប្រមូលផ្តុំភាគីពាក់ព័ន្ធគ្រប់កំរិត ដែលរួមមាន ស្ថាប័នកំណត់គោលនយោបាយ រៀបចំលិខិតបទដ្ឋានគតិយុត្ត អ្នកស្រាវជ្រាវ អ្នកជំនាញបច្ចេកទេស ក្រុមហ៊ុនដឹកជញ្ជូន និងអតិថិជន ដើម្បីប្រមូលផ្តុំមតិនិងយោបល់ ក៏ដូចជាការចែករំលែកនូវបទពិសោធន៍ទាំងការផលិតនិងប្រើប្រាស់ ដែលរួមមាន៖

– ការសិក្សាស្វែងយល់អំពីបទប្បញ្ញត្តិសម្រាប់ប្រតិបត្តិករ និងការលើកទឹកចិត្តដល់អ្នក ប្រើប្រាស់

– ព័ត៌មានការវិវត្តបច្ចេកវិទ្យា និងបទពិសោធន៍នៃការផលិតនិងដាក់ឱ្យប្រើប្រាស់យានយន្តប្រើប្រាស់ថាមពលអគ្គីសនី ដូចជា Nissan, Tesla, DOE ADB e-trike project…

– ការផលិតអាគុយផ្ទុកថាមពលអគ្គីសនី (បទពិសោធន៍របស់ប្រទេសចិន…)

– ការរៀបចំទីតាំងផ្តល់សេវាកម្មសាកអាគុយ និងការកែសម្រួលប្រព័ន្ធសាក

– ការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាផ្នែកថាមពល ជាដើម។

សូមបញ្ជាក់ជូនថា ក្នុងការលើកម្ពស់យានយន្តអគ្គីសនីនៅកម្ពូជា កន្លងមកនាយកដ្ឋានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដោយមានកិច្ចសហការនិងគាំទ្រពី GGGI បាននិងកំពុងសិក្សារៀបចំគម្រោងស្តីពីការយកចិត្តទុកដាក់លើមធ្យោបាយធ្វើដំណើ តាមរយៈការជំរុញការប្រើប្រាស់ទោចក្រយានយន្តអគ្គីសនីនៅកម្ពុជា (Promoting Green Mobility through Electric Motocycles) ក្នុងគោលបំណងជំរុញការកែទម្លាប់អតិថិជនមកប្រើប្រាស់យានយន្តដែលប្រើប្រាស់ថាពលអគ្គីសនី។ បច្ចុប្បន្ននេះ គម្រោងកំពុងតែសិក្សាអំពីផលប្រយោជន៍ចំពោះសេដ្ឋកិច្ច សង្គម និងបរិស្ថានចំពោះការប្រើប្រាស់យានយន្តថាមពលអគ្គីសនី ធៀបជាមួយការប្រើប្រាស់ឥន្ទនៈទូទៅ ព្រមទាំងពិនិត្យមើលលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមានក្នុងការជួយលើកកម្ពស់ការប្រើប្រាស់។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
yunanistan haberleri

cameron cohen sex video

www indinsex com