កិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងបរិស្ថាន ស្តីពីការរៀបចំស្លាកសញ្ញាតំបន់ការពារធម្មជាតិ លក្ខខណ្ឌប្រតិបត្តិសម្រាប់ការគ្រប់គ្រងស្ថានីយផ្ទេរសំរាម សំណល់រឹងទីប្រជុំជន និងការគ្រប់គ្រងដីរដ្ឋ
ថ្ងៃ អង្គារ, 20 តុលា, 2020ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ខែតុលា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងបរិស្ថាន ស្តីពីការរៀបចំស្លាកសញ្ញាតំបន់ការពារធម្មជាតិ លក្ខខណ្ឌប្រតិបត្តិសម្រាប់ការគ្រប់គ្រងស្ថានីយផ្ទេរសំរាម សំណល់រឹងទីប្រជុំជន និងការគ្រប់គ្រងដីរដ្ឋ។