រតនគីរី ៖ នាយកដ្ឋានជីវភាពសហគមន៍ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានរៀបចំកិច្ចប្រជុំបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ ថ្នាក់តំបន់ខាងកើតទន្លេមេគង្គលើប្រធានបទ «តួនាទីបណ្តាញក្នុងការចូលរួមគ្រប់គ្រងធនធានធម្មជាតិ» នៅស្នាក់ការសហគមន៍តំបន់ការពារធម្មជាតិបឹងយក្សឡោម ភូមិឡាប៉ូ សង្កាត់យក្សឡោម ក្រុងបានឡុង ខេត្តរតនគីរី ក្រោមវត្តមាន លោក អ៊ុក ណាវ៉ាន់ អគ្គនាយករង នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និងជាអនុប្រធានអចិន្ត្រៃយ៍សហគមន៍មូលដ្ឋាន លោក អ៊ូ សេរី អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ លោក ខ្វៃ អាទិត្យា អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន រួមជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងបរិស្ថាន ថ្នាក់ដឹកនាំ និងសមាជិកនៃគណៈកម្មការបណ្តាញសហគមន៍ថ្នាក់តំបន់ខាងកើតទន្លេមេគង្គ និងតំណាងដៃគូអភិវឌ្ឍន៍។

លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគីរី បានឱ្យដឹងថា កិច្ចប្រជុំនេះក្នុងគោលបំណងដើម្បីបង្ហាញពីវឌ្ឍនភាពការងារ ដែលបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់តំបន់ខាងកើតទន្លេមេគង្គសម្រេចបាន រួមទាំងបញ្ហាប្រឈម និងដំណោះស្រាយក្នុងការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិព្រមទាំងកំណត់ផែនការសកម្មភាពជាអាទិភាពសម្រាប់អនុវត្តបន្ត។

លោក អ៊ុក ណាវ៉ាន់ បានមានប្រសាសន៍ពីសាវតានៃការបង្កើតបណ្តាញ សហគមន៍តំបន់ការពារធម្មជាតិដែលបានបង្កើតទាំង១៧៤ រហូតមកដល់ឆ្នាំ២០២០នេះ និងបណ្តាញទាំង៣៥នៅខាងជើង និងខាងត្បូងបឹងទន្លេសាប និងខាងកើតទន្លេមេគង្គ ព្រមទាំងពង្រឹងកិច្ចសហការណ៍គ្នាដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍តាមរយៈការអភិរក្សធនធានធម្មជាតិ និងទេសចរណ៍ធម្មជាតិ ។

លោកអគ្គនាយករង បានជម្រុញឱ្យសហគមន៍ដាំដំណាំរួមផ្សំ និងការចិញ្ចឹមសត្វដើម្បីប្រើប្រាស់ក្នុងគ្រួសារ និងបង្កើនប្រាក់ចំណូលបន្ថែម ហើយនិងរួមចំណែកកាត់បន្ថយសម្ពាធការប្រើប្រាស់ធនធានធម្មជាតិ ។

ក្នុងឱកាសនោះក៏បានមានពន្យល់ណែនាំ ដល់គណៈកម្មការបណ្តាញសហគមន៍ថ្នាក់តំបន់ខាងកើតទន្លេមេគង្គ និងអ្នកចូលរួមទាំងអស់ពីការបង្ការការពារខ្លួនពីជម្ងឺគ្រុនចាញ់ និងជម្ងឺគ្រុនឈាម និងចែកមុងជ្រលក់ថ្នាំ ដល់គណៈកម្មការបណ្តាញសហគមន៍ចំនួន៤ខេត្ត គឺខេត្តរតនគីរី មណ្ឌលគីរី (ចែករួច) ក្រចេះ និងខេត្តស្ទឹងត្រែង ៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ថ្ងៃ អង្គារ, 22 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន  បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ