នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម ជ្រិន សុខា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ អញ្ជើញធ្វើបទបង្ហាញ ស្តីពីរបាយការណ៍ត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២០ លើការពង្រឹងអភិបាលកិច្ចល្អក្នុងក្របខណ្ឌអង្គភាពថវិកាទី៦។

ឯកឧត្តមអគ្គនាយក បានគូសបញ្ជាក់អំពីលទ្ធផលការងារដែលអង្គភាពថវិកាទី៦ សម្រេចបានចម្បងៗ រួមមាន (១)ការគ្រប់គ្រងរដ្ឋបាល (២)ការគ្រប់គ្រងធនធានមនុស្ស (៣)ការរៀបចំផែនការថវិកា និងរបាយការណ៍ (៤)ការគ្រប់គ្រងហិរញ្ញវត្ថុ (៥)ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនិងកិច្ចលទ្ធកម្ម (៦)ការងារអធិការកិច្ច និងសវនកម្មផ្ទៃក្នុង (៧)ការងារវិមជ្ឈការនិងវិសហមជ្ឈការ និង(៨)ការងារស្រ្តី យេនឌ័រ កុមារ និងយុវជនក្នុងវិស័យបរិស្ថាន។
ការអនុវត្តការងារក្នុងឆ្នាំ២០២០កន្លងទៅ អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនផងដែរលើ (១)ផ្នែកក្របខណ្ឌការងាររដ្ឋបាលនិងហិរញ្ញវត្ថុ (២)ផ្នែកក្របខណ្ឌការងារវិមជ្ឈការ និងវិសហមជ្ឈការ៖ អនុវត្តមិនបានពេញលេញ និង(៣)ផ្នែកក្របខណ្ឌការងារស្ត្រី យេនឌ័រ យុវជន និងកុមារ។

នៅឆ្នាំបន្ទាប់២០២១ ឯកឧត្តមអគ្គនាយក បានបង្ហាញជូនដល់អង្គសន្និបាតនូវទិសដៅអនុវត្តឆ្នាំ២០២១ របស់អគ្គអគ្គនាយកដ្ឋាន រួមមាន (១)បន្តរៀបចំវគ្គបណ្តុះបណ្តាលសមត្ថភាពមន្រ្តីរាជការ និងមន្ត្រីឧទ្យានុរក្ស (២)បន្តអនុវត្តការលើកទឹកចិត្តមន្ត្រីរាជការ (៣)បន្តសម្របសម្រួលនិងជំរុញការរៀបចំសូច្ចនករលទ្ធផលក្នុងឆ្នាំ (៤)បន្តជំរុញអង្គភាពប្រមូលចំណូលធ្វើការព្យាករណ៍ចំណូលឱ្យបានត្រឹមត្រូវ (៥)ពិនិត្យ ស្វែងរកបន្ថែមនូវប្រភពចំណូល (៦)បន្តជំរុញការផ្សព្វផ្សាយកម្រងសេវាសាធាណៈថ្មីរបស់ក្រសួង (៧)បន្តពង្រឹងសង្គតិភាពរវាងអង្គភាពរៀបចំផែនការ និងអង្គភាពលទ្ធកម្ម (៨)បន្តពង្រឹងសមត្ថភាពជំនាញផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ (៩)បន្តពង្រឹងប្រសិទ្ធភាពលើការគ្រប់គ្រងចំណាយសម្រាប់សោហ៊ុយបេសកម្មក្នុងប្រទេស (១០)សិក្សាក្នុងការត្រៀមដាក់បញ្ចូលប្រភេទសេវាសាធារណៈមួយចំនួនទៅក្នុងប្រព័ន្ធអនឡាញ (១១)បន្តពង្រឹងការរៀបចំ និងគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (១២)បន្តសម្របសម្រួលនិងជំរុញការចុះបញ្ជីធ្វើប័ណ្ឌកម្មសិទ្ធិដីធ្លី (១៣)បន្តបង្កើនសមត្ថភាពចំណេះដឹងជំនាញដល់មន្ត្រីអធិការកិច្ច និងសវនកម្មផ្ទៃក្នុង (១៤)បន្តចុះតាមដាន អង្កេតស្រាវជ្រាវព័ត៌មាន ក្នុងក្របខណ្ឌអធិការកិច្ចនិងសវនកម្ម (១៥)បន្តអនុវត្តការជ្រើសរើសអង្គភាពគម្រូក្នុងវិស័យបរិស្ថាន (១៦)បន្តពង្រឹងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ (១៧)បន្តពិនិត្យតាមដាន និងវាយតម្លៃការអនុវត្តរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ (១៨)បន្តពិនិត្យ និងរៀបចំលិខិតបទដ្ឋានគត្តិយុត្ត (១៩)បន្តអនុវត្តគោលនយោបាយគាំពារមន្ត្រីរាជការ (២០)បន្តផ្សព្វផ្សាយ និងអនុវត្តផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រ និង(២១)បន្តពង្រឹងសមត្ថភាព និងប្រសិទ្ធភាពអនុវត្តការងាររបស់ស្រ្តី និងយុវជនក្នុងវិស័យបរិស្ថាន៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
yunanistan haberleri

cameron cohen sex video

www indinsex com