នៅទីស្តីការក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិចិ្ឆកា ឆ្នាំ២០២០ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាប្រធានឧត្តមមន្រ្តីបរិស្ថានអាស៊ាន បានដឹកនាំមន្រ្តីបង្គោលពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធតាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំមានការចូលរួមពីប្រធានឧត្តមមន្រ្តីបរិស្ថាន និងមន្ត្រីបង្គោលមកពីបណ្តារដ្ឋសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន មជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន និងមជ្ឈមណ្ឌលឯកទេសឧតុនិយមអាស៊ាន សហគមន៍អឺរ៉ុប និងទីភ្នាក់ងារអាល្លឺម៉ង់។ កិច្ចប្រជុំបានពិនិត្យឡើងវិញនូវសកម្មភាពការងារឧត្តមមន្រ្តី និងបញ្ហាប្រឈមជាអនុសាសន៍មួយចំនួន ដែលត្រូវធ្វើការកែលម្អឱ្យមានប្រសិទ្ធភាព ដើម្បីផ្តល់ជាធាតុចូលក្នុងសេចក្តីព្រាងផែនការយុទ្ធសាស្រ្តអាស៊ាន និងនិរន្តរភាពបរិស្ថានក្នុងក្របខ័ណ្ឌសហគមន៍សង្គម-វប្បធម៌អាស៊ាន និងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។ អង្គប្រជុំក៏បានពិភាក្សាលើលទ្ធផលសំខាន់ៗ សម្រេចបាន ដូចខាងក្រោម៖

១. បានពិនិត្យលទ្ធផលរបស់ក្រុមការងារអាស៊ានប្រែប្រួលអាកាសធាតុ ការងារនិរន្តរភាពបរិស្ថានទីក្រុង ការងារអភិរក្ស ធម្មជាតិនិងជីវៈចម្រុះ ការងារអប់រំបរិស្ថាន ការងារគ្រប់គ្រងធនធានទឹក ការងារ បរិស្ថានតំបន់ឆ្នេរនិងសមុទ្រ ការងារសារធាតុគីមីនិងសំណល់ ការងារបំពុលផ្សែងអ័ព្ទឆ្លងដែន និងវឌ្ឍនភាពការងាររបស់មជ្ឈមណ្ឌលជីវៈចម្រុះ អាស៊ាន ។

២. បានពិភាក្សាលើ (ក)សេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុទៅកិច្ចប្រជុំកំពូលលើកទី២៦ នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាអាសធាតុ (UNFCCC COP26) និង(ខ)សេចក្តីព្រាងនៃសេចក្ដីថ្លែងការណ៍រួមអាស៊ានស្តីពីការអភិរក្សជីវៈចម្រុះ (CBD COP15) និង(គ)អនុម័តផែនការសកម្មភាពតំបន់អាស៊ានស្តីពីការទប់ស្កាត់់សំរាមសមុទ្រ។

៣. បានអនុម័តលើសំណើសុំដាក់បញ្ជូលឧទ្យានជាតិរដ្ឋសមាជិកអាស៊ានមួយចំនួនទៅជាឧទ្យាន បេតិក ភណ្ឌ អាស៊ាន។

៤. បានពិភាក្សាលទ្ធផលការងាររបាយការណ៍លើកទី៦ ស្តីពីស្ថានភាពបរិស្ថានអាស៊ាន

៥. បានអនុម័តក្របខ័ណ្ឌយុទ្ធសាស្រ្តចិន-អាស៊ាន ស្តីពីកិច្ចសហការបរិស្ថាន (២០២១-២០២៥) និងពិនិត្យវឌ្ឍនភាពការងារក្រោមកិច្ចសហប្រតិបត្ដិការបរិស្ថានជាមួយដៃគូអាស៊ានបូក ៣ និងដៃគូអាស៊ានផ្សេងទៀត។

 

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ថ្ងៃ អង្គារ, 22 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន  បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ