កិច្ចប្រជុំលើកទី២ គណៈកម្មការគ្រប់គ្រងគម្រោង “ការរៀបចំបង្កើតក្របខណ្ឌការងារសម្រាប់អនុវត្តពិធីសារណាហ្គូយ៉ាស្តីពីការប្រើប្រាស់ និងការបែងចែកផលប្រយោជន៍ពីធនធានពន្ធុ (ABS)” និងគម្រោង “គំនិតផ្តួចផ្តើមហិរញ្ញប្បទានជីវៈចម្រុះ (BIOFIN)”
ថ្ងៃ អង្គារ, 15 ធ្នូ, 2020កាលពីថ្ងៃចន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង បានដឹកនាំកិច្ចប្រជុំលើកទី២ គណៈកម្មការគ្រប់គ្រងគម្រោង “ការរៀបចំបង្កើតក្របខណ្ឌការងារសម្រាប់អនុវត្តពិធីសារណាហ្គូយ៉ាស្តីពីការប្រើប្រាស់ និងការបែងចែកផលប្រយោជន៍ពីធនធានពន្ធុ (ABS)” និងគម្រោង “គំនិតផ្តួចផ្តើមហិរញ្ញប្បទានជីវៈចម្រុះ (BIOFIN)” នៅសាលប្រាជ្ញស៊ុន ទីស្តីការក្រសួងបរិស្ថាន និងមានការចូលរួមពីសមាជិក-សមាជិកា មកពីបណ្តាក្រសួងស្ថាប័ន និងអ្នកពាក់ព័ន្ធសរុបចំនួន១៨រូប។ គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើលទ្ធផលនៃសកម្មភាពការងារ និងជំហានបន្ទាប់របស់គម្រោង ABS និង BIOFIN។
ជាលទ្ធផលអង្គប្រជុំបានពិនិត្យ ផ្តល់អនុសាសន៍ និងអនុម័តលើឯកសារជាច្រើន រួមមាន៖
ក-សម្រាប់គម្រោង ABS
១) លទ្ធផលការងារឆ្នាំ២០២០ របស់គម្រោង
២) ផែនការសកម្មភាពការងារនិងផែនការថវិកាសម្រាប់ឆ្នាំបន្ទាប់របស់គម្រោង ដោយគិតគូរពីស្ថានភាពបច្ចុប្បន្ននៃជំងឺ COVID-19 និង
៣) ផែនការលទ្ធកម្មរបស់គម្រោង។
ខ-សម្រាប់គម្រោង BIOFIN
១) លទ្ធផលការងារឆ្នាំ២០២០ របស់គម្រោង
២) ផែនការសកម្មភាព និងថវិកាសម្រាប់បន្តអនុវត្តបញ្ចប់គម្រោង ក្នុងត្រីមាសទី១ ឆ្នាំ២០២១ និង
៣) អនុសាសន៍សំខាន់ៗសម្រាប់ក្រុមការងារអនុវត្តបញ្ចប់គម្រោងដោយជោគជ័យ។