ព្រះវិហារ៖ តាមរយៈការចូលរួមពីសហគមន៍ និងអនុវត្តច្បាប់ លើការចូលរួមការពារអភិរក្ស ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក បានក្លាយជាទីតាំងទេសចរណ៍ធម្មជាតិទាក់ទាញមួយ។ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ចំពោះមុខអ្នកសារព័ត៌មាននាទស្សនកិច្ចនៅតំបន់ឧទ្យានបេតិកភណ្ឌធម្មជាតិភ្នំត្បែង ភ្នំពក-ភ្នំត្នោត ក្នុងខេត្តព្រះវិហា នាចុងសប្តាហ៍កន្លងទៅថា ភាពជោគជ័យនេះ គឺបានមកពីការចូលរួមរបស់ប្រជាសហគមន៍ ការអនុវត្តច្បាប់ និងការបង្កើតតំបន់ទេសចរដែលនាំចំណូលផ្ទាល់ដល់មូលដ្ឋាន។

ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកគូលែន ខេត្តព្រះវិហា និងស្រុកជីក្រែង សៀមរាប បានក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយ នាពេលបច្ចុប្បន្ន។ ភាពជោគជ័យនេះ គឺដោយសារភាពជោគជ័យនៃការអនុវត្តច្បាប់ ចូលរួមយ៉ាងសកម្មរបស់ប្រជាសហគមន៍ និងការបង្កើតតំបន់ទេសចរណ៍ដែលអាចផ្តល់ចំណូលផ្ទាល់ដល់សហគមន៍។ នេះជាការលើកឡើងរបស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នាដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន ទៅកាន់តំបន់ឧទ្យានបេតិកភណ្ឌធម្មជាតិភ្នំត្បែង ភ្នំពក-ភ្នំត្នោត និងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងខេត្តព្រះវិហារ ចាប់ពីថ្ងៃទី២៩ ដល់ ថ្ងៃទី៣១ ខែមករា កន្លងទៅ។

អ្នកនាំពាក្យរូបនេះ គូសបញ្ជាក់ទៀតថា ភាពទាក់ទាញនៃដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក៏បានសបញ្ជាក់ឲ្យឃើញថា ការការពារព្រៃឈើ និងសត្វព្រៃ គឺជារឿងចាំបាច់ណាស់។ សម្រាប់លោក នេត្រ ភក្តា្រ ការចូលរួមការពារអភិរក្សព្រៃឈើ និងសត្វព្រៃ ក្នុងតំបន់ទេសចរណ៍នេះ មិនត្រឹមតែរក្សានូវភាពសម្បូរបែបនៃសត្វព្រៃ និងព្រៃឈើនោះទេ តែជាផ្នែកមួយនៃការទាក់ទាញទេសចរ ពោលគឺបង្កើតសេដ្ឋកិច្ចដល់មូលដ្ឋាន តាមរយៈការផ្ដល់សេវាកម្មទេសចរណ៍ដល់ភ្ញៀវទេសចរ ដូចជាសេវាស្នាក់នៅ ម្ហូបអាហារ និងមគ្គទេសក៍ទេសចរណ៍ ដែលជាប្រជាជនមូលដ្ឋានផងដែរ។

លោក នេត្រ ភក្ត្រា បន្ថែមថា៖ «តម្លៃនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបានពីធនធានធម្មជាតិ មិនមែនកាប់ឈើ បរបាញ់សត្វ យកទៅលក់ដើម្បីបានលុយទេ។ ប៉ុន្តែការពារព្រៃឈើនៅឈរ សត្វនៅរស់ គឺទទួលបានផលពីធនធានទាំងអស់ហ្នឹង»។

សូមរំឭកថា ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក មានផ្ទៃដីចំនួន ៤២.០៩៧ហិកតា ត្រូវបានបង្កើតឡើងក្នុងខែសីហា ឆ្នាំ២០១៧។ តំបន់នេះ ស្ថិតក្នុងភូមិសាស្ត្រស្រុកសង្គមថ្មី និងស្រុកគូលែន ខេត្តព្រះវិហារ និងស្រុកជីក្រែង ខេត្តសៀមរាប។

សួមជម្រាបដែរថា ក្រសួងបរិស្ថាន សហការជាមួយអង្គការ WCS និងគម្រោង USAID ព្រៃឡង់បៃតង បានរៀបចំដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន ទៅកាន់តំបន់ឧទ្យានបេតិកភណ្ឌធម្មជាតិភ្នំត្បែង ភ្នំពក-ភ្នំត្នោត និងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងខេត្តព្រះវិហារ ចាប់ពីថ្ងៃទី២៩ ដល់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។ ដំណើរទស្សនកិច្ចនេះ រៀបចំឡើងក្នុងបំណងផ្សព្វផ្សាយពីធនធានធម្មជាតិ ជីវៈចម្រុះ និងសត្វព្រៃនៅកម្ពុជា រួមទាំងកិច្ចការថែរក្សា អភិរក្សធនធានធម្មជាតិបៅកម្ពុជា របស់ក្រសួងបរិស្ថាន និងអង្គការដៃគូ៕

ប្រភពថ្មីៗ

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
yunanistan haberleri

cameron cohen sex video

www indinsex com