(ព្រះវិហារ)៖ សកម្មជនបរិស្ថាន លោក បេន ដេវីស បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា បច្ចុប្បន្ននេះ សកម្មភាពចូលបរបាញ់សត្វព្រៃ ដាក់អន្ទាក់ និងកាប់ព្រៃឈើ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក បានថយចុះយ៉ាងច្រើន ដោយសារតែមន្ត្រីអនុវត្តច្បាប់តឹងរឹង ព្រមទាំងមានការយល់ដឹងពីសារៈប្រយោជន៍នៃធនធានធម្មជាតិរបស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នេះ។

តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ស្ថិតនៅខេត្តព្រះវិហារ និងខេត្តសៀមរាប មានទំហំផ្ទៃដីសរុប ៤២,០៩៧ហិកតា ក្នុងនោះលោក បេន ដាវីស ជនជាតិអាមេរិកកាំង បានទទួលការអនុញ្ញាតពីក្រសួងបរិស្ថាន គ្រប់គ្រង និងអភិរក្សលើផ្ទៃដីជាង ៧ពាន់ហិកតា ដែលមានសក្តានុពលធនធានធម្មជាតិ និងជីវចម្រុះច្រើនប្រភេទ។

ជនជនអាមេរិករូបនេះ បាននាំគ្រួសារមករស់នៅក្នុងព្រៃ នៅប្រទេសកម្ពុជា នៅកំលុងឆ្នាំ២០១២ បន្ទាប់ពីលោកបានចាកចេញ ពីស្រុកកំណើតតាំងពី១៩៩២មកម្ល៉េះ ដើម្បីបំរើការងារជាអ្នកជំនាញអភិវឌ្ឍន៍ជនបទ និងការងារមនុស្សធម៌ ទឹកស្អាត អណ្តូងទឹក បង្គន់អនាម័យអស់រយៈពេល២០ឆ្នាំ នៅក្នុងប្រទេសកម្ពុជា ទើបនៅក្នុងកំលុងឆ្នាំ២០១២ លោកស្នើសុំមករស់នៅតំបន់ភ្នំត្នោត ភ្នំពកតែម្តង ។

ស្ថាបនិក ប៊ី ទ្រី (Be Treed) លោក បេន ដេវីស បានរំឮកថា កាលលោកនៅបម្រើការងារជាអ្នកជំនាញអភិវឌ្ឍន៍ជនបទ និងការងារមនុស្សធម៌ ទឹកស្អាត អណ្តូងទឹក លោកបានព្យាយាមសាកល្បងអភិរក្សពីចំងាយដែរ។ ប៉ុន្តែមិនមានប្រសិទ្ធិភាព ព្រោះបទល្មើសភាគច្រើនពេលយប់ បើយើងមកថ្ងៃហើយទៅវិញពេលយប់ គឺនៅតែមានបទល្មើស ដូចនេះយើងគួរតែមករស់នៅក្បែតំបន់ការពារទើបបានជោគជ័យ។

លោកបន្ថែមថា មូលហេតុដែលលោកមកបោះទីតាំងនៅតំបន់ភ្នំត្នោត-ភ្នំពក នៅក្នុងកំលុងឆ្នាំ២០១២ ព្រោះព្រៃនៅតំបន់នេះនៅទំនេរ មិនទាន់មានការសម្បទានដល់ក្រុមហ៊ុន ទើបលោកស្នើសុំមករស់នៅតំនបន់នេះតែម្តង។

សមកម្មជនបរិស្ថានរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តាំងពីមុនរហូតមកដល់អីឡូវបទល្មើសថយចុះច្រើនជាង ជាពិសេសខាងកាប់ព្រៃឈើ តិចជាងមុនឆ្ងាយណាស់ ព្រោះមួយចំនួនធំគេយល់ (ប្រជាពលរដ្ឋ) ហើយការអនុវត្តច្បាប់ខ្លាំងជាងមុនដែរ…! មានភាគតិចមែនទែនហ៊ានប្រថុយចូលព្រៃកាប់ឈើ និងបរបាញ់សត្វ»។

បើទោះបីជាបទល្មើសបានថយចុះជាលំដាប់ក្នុងដែនជម្រកសត្វព្រៃដែលការពារក្តី ក៏លោក បេន បានបង្ហាញក្តីកង្វល់ចំពោះសកម្មភាពមួយដាក់អន្ទាក់ពីសំណាក់ព្រានព្រៃ កាន់តែមានភាពឈ្លាសវៃជាងមុនដោយក្រុមព្រានព្រៃទាំងនោះបានដាក់អន្ទាក់នៅក្នុងព្រៃក្រាស់ ដែលធ្វើឱ្យលោក ក៏ដូចជាមន្ត្រីឧទ្យានុរក្ស ព្រមទាំងសហគមន៍ពិបាករុលចូលទៅដល់ដើម្បីដោះអន្ទាក់ទាំងនោះចេញជាដើម។

ចាប់តាំងពីលោកចូលមកការពារធនធានធម្មជាតិ និងសត្វព្រៃនៅតំបន់ភ្នំត្នោត-ភ្នំពកនេះ លោក បេន បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ដូចអត់សូវអីទេ បងប្អូនជាជួយច្រើន នៅពេលមានបញ្ហាម្តងៗមានបងប្អូនគេមកជួយ ជាម្ហូបអាហារ ជាលុយ បើទោះបីជាមិនធូរធាពេក ប៉ុន្តែ វាអាចចិញ្ចឹមជីវិត និងមានលុយបើកប្រាក់ខែឱ្យបុគ្គលិក មានរាល់ថ្ងៃ»។

សកម្មជនបរិស្ថានជនជាតិបរទេសរូបនេះ បានបញ្ជាក់ថា៖ «សត្វព្រៃ និងព្រៃឈើមានសារៈសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នា សម្រាប់ពលរដ្ឋកម្ពុជា ក៏ដូចជាវិស័យទេសចរណ៍។ ហេតុនេះខ្ញុំចាំបាច់ត្រូវតែចូលមកការពារតំបន់នេះ»។

ដោយជួបប្រទះបញ្ហាឧបសគ្គច្រើនរាប់មិនអស់ និងព្រមជាមួយជួបការលំបាកនាកន្លងមក បុរសជនបរទេសដែលស្ម័គ្រចិត្តមកការពារព្រៃឈើ និងសត្វព្រៃនៅកម្ពុជារូបនេះ បានបញ្ជាក់ប្រាប់ដែរថា៖ «កាលពីមុនខ្ញុំជួបការលំបាក តែពេលនេះមានរាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានជួយជ្រោមជ្រែងជាបន្តបន្ទាប់ ហើយបើគិតមកទល់ពេលនេះ លែងសូវលំបាកទៀតហើយ»។

លោក បេន ដេវីស បានបង្ហាញទំនុកចិត្តបន្ទាប់ពីមានវត្តមានពីសំណាក់កងកម្លាំង មន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន កម្លាំងចម្រុះរួមមានមន្ត្រីនគរបាល និងកងរាជអាវុធហត្ថ និងប្រជាការពារសហគមន៍បានចូលរួមក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ ដែលធ្វើឱ្យកិច្ចការពារព្រៃឈើ និងសត្វព្រៃមួយកន្លែងនេះមានភាពលល្អប្រសើរ ហើយរយៈពេល៣ ទៅ៤ឆ្នាំមកនេះ សកម្មភាពនៃការកាប់បំផ្លាញព្រៃឈើ និងការបរបាញ់ និងដាក់អន្ទាក់ចាប់សត្វព្រៃមានការថយចុះច្រើន បើធៀបកាលពីប៉ុន្មានឆ្នាំមុន។

និយាយពីបញ្ហាដែលលោកជូបប្រទះជាច្រើនរាប់មិនអស់ ព្រមជាមួយជួបការលំបាកនាកន្លងមក បុរសជនបរទេសដែលបានស្ម័គ្រចិត្តមកការពារព្រៃឈើ និងសត្វព្រៃ នៅកម្ពុជារូបនេះ បានបញ្ជាក់បន្ថែមថា «ជាទូទៅអ្នកដែលរកស៊ីកាប់ព្រៃមានច្រើនគេអត់សប្បាយចិត្តនៅពេលយើងចូលទៅឃាត់គេ។ នៅពេលខ្លះយើងចូលទៅឃាត់គេ ខ្លះគេតដៃពេលខ្លះគេគម្រាមបាញ់នេះ ជាឧបសក្កសម្រាប់លោក។ ទោះបីជាមានការគម្រាមកំហែងពីសំណាក់ជនល្មើសក៏ដោយ ប៉ុន្តែលោកនៅតែមិនរុញរាក្នុងការអភិរក្សតំបន់នេះនោះទេ នឹងចង់កែប្រែតំបន់នេះជាកន្លែងទេសចរណ៍ធម្មជាតិមួយសម្រាប់កម្ពុជា»។

ជាមួយគ្នានេះលោកស្រី សារីន ជាភរិយារបស់លោក បេន ដេវីស បានឱ្យដឹងថា នៅកន្លែងនេះមានបម្រើម្ហូបអាហារ ផ្ទះសំណាក់បែបធម្មជាតិ សម្រាប់ភ្ញៀវទេសចរចូលមកកម្សាន្ត។ កន្លងមកមានភ្ញៀវទេសចរជាច្រើនពិសេសជនជាតិខ្មែរបានចូលទស្សនាព្រៃឈើ និងសត្វព្រៃនៅកន្លែងនេះ។

លោកស្រី សារីន បានបញ្ជាក់បន្ថែមថា៖ «បើអ្នកចូលមកកម្សាន្តនៅទីនេះត្រូវប្រាប់ ខ្ញុំមុនតាមរយៈទូរស័ព្ទ ឬហ្វេសប៊ុក ពីព្រោះថាមានកម្រិតទទួលភ្ញៀវ។ទីនេះមិនអាចទទួលបានច្រើនពេកទេ។ ខ្ញុំមានរៀបចំអាហារបែបបួសទុកជូនពួកគាត់»។ ស្រ្តីរូបនេះរៀបរាប់ដែរថាក្រៅពីមើលព្រៃឈើ សត្វព្រៃទីកន្លែងនេះក៏មានបម្រើជិះខ្សែរ៉ក ពីលើភ្នំត្នោតចុះមកក្រោមដើម្បីទស្សនាទេសភាពព្រៃភ្នំ និងទឹកជ្រោះយ៉ាងស្រស់ស្អាតទៀតផង។

ពាក់នឹងកិច្ចខិតខំប្រឹងប្រែងការពារព្រៃឈើ និងសត្វព្រៃរបស់លោក បេន, លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថានបានអោយដឹងថា ក្រសួងបរិស្ថាន បានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែង និងលើកទឹកចិត្តដល់ លោក បេន ដេវីស និងក្រុមគ្រួសារដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិរក្សធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវឱ្យក្រុមសហគមន៍, ប្រជាពលរដ្ឋ ត្រូវរួមសហការគ្នា និងមានការឯកភាពគ្នា ក្នុងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព ព្រោះធនធានធម្មជាតិ ជាអាយុជីវិតរបស់យើងទាំងអស់គ្នា។ ព្រៃឈើ ក៏ដូចជាសត្វព្រៃមានសារៈសំខាន់ណាស់សម្រាប់ជីវិត មនុស្ស សត្វ។ ជាមួយគ្នាវាក៏ជាប្រភព្វតំបន់ទេសចរណ៍ដ៏ទាក់ទាញសម្រាប់បង្កើនសេដ្ឋកិច្ចប្រទេសជាតិ។

បើតាមការបញ្ជាក់របស់លោក មាស ញឹម អនុប្រធានមន្ទីបរិស្ថានខេត្តព្រះវិហារ បានឱ្យដឹងថា បទល្មើសដែលបានបង្កាប់បាននៅតំបន់អភិរក្ស ធនធានធម្មជាតិ និងសត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ភាគច្រើនគឺគេធ្វើតាមរយៈការស៊ើបការណ៍ដោយប្រើអ្នកសើបការណ៍សហគម។

លោក មាស ញឹម បានបន្តថា៖ «ការបង្ក្រាបបទល្មើសនៅក្នុងតំបន់អភិរក្ស ធនធានធម្មជាតិ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃ ភ្នំត្នោត-ភ្នំ ពកនេះ គឺ៨០ភាគរយ គេធ្វើតាម របៀបស៊ើបការណ៍។ លោកថាអ្នកស៊ើបការណ៍គាត់មានបណ្តាញរបស់គាត់ ព្រោះគាត់បាន ដឹងពីតំបន់ ដែលមានបទល្មើស។ ឧបមាថាអ្នកសើបការណ៍ដឹងពីកន្លែងបទល្មើសហើយយើងដាក់កម្លាំងចាប់បាន គឺយើងឱ្យគាត់ ពី៤០ម៉ឺនរៀល ទៅ៥០ម៉ឺនរៀល»។

លោកបានបន្ថែមថា «កម្លាំងស៊ើបការណ៍មានសារៈសំខាន់ណាស់ ពិព្រោះជនល្មើសកាលណាគាត់ធ្វើសកម្មភាពនៅកន្លែងហ្នឹង គាត់មានអ្នកយាម ១គីឡូម៉ែត្រ ជុំវិញតំបន់នោះ អ៊ឹចឹង បើយើងចូលមកបែកការណ៍ តែបើអ្នកស៊ើបការណ៍គាត់ដឹងពីកន្លែងណាប្រព្រឹត្ត ចឹងយើងប្រើទិសដៅផ្សេងដើម្បីបង្ក្រាបជនល្មើស»។

បើតាមអនុប្រធានមន្ទីបរិស្ថានរូបនេះ បានអះអាងថា បច្ចុប្បន្នបទល្មើសដែលបានបង្ក្រាបបានមានចំនួន ២២ករណី បានបញ្ជួនទៅតុលាការក្នុងនោះ ៩០ភាគរយ ដែលត្រូវជាប់ពន្ធនាគារ។ ក្រៅពីនេះជាប់អត់បានយើងកំពុងប្តឹងដែរបទល្មើសដែលយើងប្តឹងពី ១ឆ្នាំ ទៅ១០ឆ្នាំ នៃបទល្មើសដែលគាត់ទទួលទោស។ កន្លងមកមានអ្នកមានអ្នកជាប់ពន្ធនាគាពី១ឆ្នាំ ទៅ១០ឆ្នាំ។ ដោយឡែកករណីចំនួន ១០ទៀត តុលាការកំពុងបន្តនិតិវិធី។

គួរបញ្ជាក់ថា បេនដេវីស ជាជនជាតិអាមេរិក និងភរិយាគាត់ជាជនជាតិអូស្ត្រាលី បានចូលរួមការពារ និងអភិរក្សព្រៃឈើសត្វព្រៃជាមួយរាជរដ្ឋាភិបាលកម្ពុជា រយៈពេលជាង ២០ឆ្នាំហើយ រហូតបានបង្កើតជាតំបន់អភិរក្សសត្វ និងព្រៃឈើនៅភ្នំត្នោត-ភ្នំពកនៅខេត្តព្រះវិហារ។ បេន ដេវីស បាននាំប្រពន្ធ និងកូនស្រីគួរជាទីស្រឡាញ់២រូប មករស់នៅក្នុងព្រៃដើម្បីការពារ អភិរក្សសត្វ និងព្រៃឈើនៅកម្ពុជា។ កូនៗ និងប្រពន្ធរបស់គាត់បានសុខចិត្តមករស់នៅក្នុងព្រៃជាមួយដោយបោះបង់ចោលការងារ និងមិនបានចូលរៀនសូត្រតាមសាលារៀនឡើយ។

សូមបញ្ជាក់ថា កាលពីអំឡុងចុងខែមករា ឆ្នាំ២០១៩ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រគល់ជូនលោក បេន ដេវីស នូវរថយន្ត១គ្រឿង និងម៉ូតូ ២គ្រឿង សម្រាប់ដើរល្បាត៕

ប្រភព Fresh News

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
yunanistan haberleri

cameron cohen sex video

www indinsex com