ឯកឧត្តមសាយ សំអាល់ ដឹកនាំកិច្ចប្រជុំការគ្រោងកញ្ចប់ថវិកាឆ្នាំ២០១៨
ថ្ងៃ ពុធ, 26 កក្កដា, 2017ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ បានដឹកនាំកិច្ចប្រជុំគម្រោងថវិកាឆ្នាំ២០១៨មុនពេលនឹងបញ្ជូនសេចក្តីស្នើថវិកាទៅកាន់ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងថ្នាក់ជាតិ និងគ្រប់ប្រធានមន្ទីរថ្នាក់ក្រោមជាតិ។
គម្រោងថិវកាឆ្នាំ២០១៨ របស់ក្រសួងបរិស្ថាន មានប្រមាណ៥៥ ពាន់លានរៀលធៀបនឹងតួរលេខច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ បានកើនឡើងប្រមាណ២៧.៣% ក្នុងកម្មវិធីទាំង៥នៃអគ្គលេខាធិការដ្ឋានចំនួន១ និងអគ្គនាយកដ្ឋានចំនួន៥ ដែលមានកម្មវិធីកិច្ចគាំពារបរិស្ថាន កម្មវិធីការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន កម្មវិធីការគ្រប់គ្រងការអភិវឌ្ឍន៍ដោយចីរភាព កម្មវិធីការគ្រប់គ្រងចំណេះដឹង និងព័ត៌មានបរិស្ថាន និងកម្មវិធីការពង្រឹងអភិបាលកិច្ចល្អ៕