វិទ្យាល័យ២៨មករា នៅក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប
ថ្ងៃ សៅរ៍, 19 មិថុនា, 2021វិទ្យាល័យ២៨មករា នៅក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប។ វិទ្យាល័យធ្លាប់ជាប់ជាសាលាមេត្រីបរិស្ថានឆ្នើមនៅថ្នាក់ជាតិ និងជាសាលាស្អាតនៅកម្ពុជា ដោយមានការគ្រប់គ្រង និងបង្កើតផែនការសកម្មភាពមេត្រីភាពបរិស្ថាននៅក្នុងសាលានិងបានផ្សារភ្ជាប់នឹងសហគមន៍។ ការបង្កើតសួនជីវៈចម្រុះ និងទេសភាពធម្មជាតិ នៅតាមសាលារៀន គឺជាវិធីដ៏ល្អមួយក្នុងការប្រើប្រាស់ទីធ្លាក្រៅថ្នាក់ ជាថ្នាក់រៀន ដើម្បីផ្សាភ្ជាប់សិស្សទៅនឹងពិភពធម្មជាតិនិងប្រភពពិតនៃប្រព័ន្ធអាហាររបស់សិស្សានុសិស្ស។
សួនជបានបង្រៀនពួកគេអំពីគំនិតនិងជំនាញក្នុងការថែសួន កសិកម្ម និងបរិស្ថាន ដែលរួមបញ្ចូលជាមួយមុខវិជ្ជាជាច្រើនដូចជាគណិតវិទ្យា វិទ្យាសាស្ត្រ សិល្បៈ សុខភាព កាយសិក្សា និងសិក្សាសង្គមក៏ដូចជាគោលដៅអប់រំជាច្រើនទៀត រួមទាំងឱ្យសិស្សចេះមានទំនួលខុសត្រូវផ្ទាល់ខ្លួននិងសង្គម។ ប្រតិភូក្រសួងបរិស្ថាន នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បានចុះពិនិត្យ និងផ្តល់បណ្ណសរសើរមេត្រីភាពបរិស្ថាន ដើម្បីថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលា លោក គ្រូអ្នកគ្រូ មាតាបិតាសិស្ស និងសហគមន៍ ដែលបានធ្វើឱ្យសាលារៀនមានការរៀប និងបង្រៀនគិតគូលើបរិស្ថាន ជាពិសេសបង្កើតឱ្យមានសួនជីវៈចម្រុះដែលផ្តល់ឱ្យកុមារមានឱកាសស្វែងយល់ពីធនធានធម្មជាតិ និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។