ក្រសួងបរិស្ថាន និង Cambodia Amazing Trip Planner បានសហការគ្នាផ្សព្វផ្សាយ និងលើកតម្លៃ សក្តានុពលធនធានធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រនៅដែនការពារឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែន តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង និងដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព ដើម្បីលើកស្ទួយជីវភាពប្រជាជន និងបង្កើនគោលដៅទេសចរណ៍ធម្មជាតិ។

នេះជាដំណាក់កាលទី១ ដែលក្រសួងបរិស្ថាននិង Cambodia Amazing Trip Planner បានចាប់ដៃគ្នាសិក្សា ស្រាវជ្រាវ និងកំណត់ទិសដៅទស្សនាចរ នៅដែនការពារឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែន តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង និងដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព ក្នុងគោលបំណងលើកស្ទួយសេដ្ឋកិច្ចជីវភាពប្រជាជនក្នុងតំបន់ និងចូលរួមអភិរក្សធនធានធម្មជាតិ វប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត តាមរយៈវិស័យទេសចរណ៍ធម្មជាតិ នៅក្នុងតំបន់ការពារទាំង០៣ខាងលើនេះ។ ការសិក្សា និងការអនុវត្តគម្រោងនេះ បានចូលរួមពីក្រុមការងារមន្ត្រីជំនាញថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់ក្រសួងបរិស្ថាន ឧទ្យានុរក្ស ក្រុមការងារបច្ចេកទេសរបស់ Cambodia Amazing Trip Planner តំណាងសហគមន៍មូលដ្ឋាន និងក្រុមយុវជនស្ម័គ្រចិត្ត សរុបចំនួន ២០នាក់ ដោយប្រើប្រាស់ថវិកាបានមកពីការចូលរួមបដិភាគ ពីមូលនិធិបរិស្ថាន និងសង្គមនៃក្រសួងបរិស្ថាន និងថវិការបស់ Cambodia Amazing Trip Planner​។

ជាលទ្ធផលជំហានដំបូង ក្រុមការងារបានកំណត់នូវសក្តានុពលដែលមាននៅឧទ្យានជាតិភ្នំគូលែន កំណត់បានគោលដៅទស្សនាចរ និងបានកត់ត្រាឯកសារកំណត់ទីតាំង កំណត់អត្តសញ្ញាណតំបន់ ដើម្បីរៀបចំជាទិសដៅទស្សនាចរ និងដើម្បីលើកស្លាកសញ្ញាសម្គាល់គោលដៅទេសចរណ៍សំខាន់ៗ និងស្លាកសញ្ញាអប់រំបរិស្ថាន។ ទន្ទឹមនឹងនេះ ក្រុមការងារផលិតបាននូវរូបភាព និងវីដេអូ ដែលបង្ហាញអំពីអត្តសញ្ញាណតំបន់ កញ្ចប់សេវាកម្មរបស់សហគមន៍ និងសក្តានុពលទេសចរណ៍ វប្បធម៌ និង ធម្មជាតិដែលមាននៅលើភ្នំគូលែន។ លើសពីនេះ ក្រុមការងារបានជួបប្រទះដោយចៃដន្យនូវ “ឈើក្លាយជាថ្ម – គគីរថ្ម” Petrified Wood ដ៏ធំដែលមានប្រវែងប្រមាណ ២០ម៉ែត្រ ក្នុងពេលបំពេញការងារនៅចំណុចពើងស្រឡៅ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។

លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យ និងជាមន្ត្រីជំនាញ នៃនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងបរិស្ថាន បានលើកឡើងថា៖ “លើសពីសក្តានុពលវប្បធម៌ប្រវត្តិសាស្ត្រដែលមាននៅលើភ្នំគូលែននេះ ការរកឃើញគគីរថ្ម មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការសិក្សាផ្នែកផូស៊ីល និងជាចំណែកមួយទាក់ទាញអ្នកស្រាវជ្រាវដែលមានបំណងចង់ស្វែងយល់បន្ថែមពីសំណាករុក្ខជាតិដែលបានបន្សល់រាប់ពាន់ឆ្នាំនៅលើភ្នំគូលែន”។

លោក សា ឌីណា ជាប្រធានគម្រោង និងជាស្ថាបនិក Cambodia Amazing Trip Planner បានក៏អោយដឹងដែរថា “តាមរយៈការចុះសិក្សាគម្រោងអភិវឌ្ឍន៍ទេសចរណ៍សហគមន៍នេះ ក្រុមការងារបានទទួលទិន្នន័យថ្មីៗបន្ថែមទៀតពាក់ព័ន្ធនឹងសក្តានុពលធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ និងសហគមន៍ ដើម្បីចងក្រងជាព័ត៌មានទេសចរណ៍ និងលើកតម្លៃភ្នំគូលែនជាគោលដៅសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។” លោកក៏បានបន្ថែមទៀតថា “ការលើកតម្លៃសក្តានុពលធម្មជាតិ និងវប្បធម៌ នៅលើភ្នំគូលែន និងការទាក់ទាញភ្ញៀវទេសចរ ជាកត្តាចម្បងដែលជម្រុញឱ្យមានការចូលរួមក្នុងកិច្ចការអភិរក្សធនធានធម្មជាតិ និងបង្កើនប្រាក់ចំណូលបន្ថែមដល់សហគមន៍មូលដ្ឋាន”។

កញ្ញា ស្រ៊ុន គីមលុយ តំណាងក្រុមយុវជនស្ម័គ្រចិត្ត បង្ហាញចំណាប់អារម្មណ៍ថា “ពីមុននាងមកលេងភ្នំគូលែនជាមួយក្រុមគ្រួសារ បានស្គាល់ត្រឹមតែ ព្រះអង្គធំ និងទឹកជ្រោះប៉ុណ្ណោះ ប៉ុន្តែក្រោយពីបានចូលរួមជាយុវជនស្ម័គ្រចិត្ត និងបានមកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់ នាងបានយល់ដឹង និងស្គាល់កន្លែងថ្មីៗជាច្រើន ជាពិសេសគឺវិសាលភាព និងសក្តានុពលដ៏អស្ចារ្យ ដែលមាននៅភ្នំគូលែន”។

លោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ នៃក្រសួងបរិស្ថានមានប្រសាសន៍ថា “គម្រោងកិច្ចសហការរវាងក្រសួងបរិស្ថាន និងCambodia Amazing Trip Planner នេះធ្វើឡើងស្របតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ ដែលបានកំណត់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ”ភ្នំគូលែន” ជាតំបន់ទេសចរណ៍អទិភាព០១ ក្នុងចំណោមតំបន់ទេសចរណ៍អាទិភាពទាំង០៦នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់ទេសចរណ៍ខេត្តសៀមរាប។” លោកបន្តទៀតថា “ស្ថិតក្នុងបរិបទវិបត្តិកូវីដ១៩ នេះ ក្រសួងបរិស្ថាន បាននិងកំពុងសិក្សា ពីសក្តានុពលធនធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិដទៃទៀតដូចជា តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង និងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងបំណងពង្រីកគោលដៅទេសចរណ៍ធម្មជាតិឱ្យកាន់តែទូលំទំលាយដើម្បីត្រៀមទាក់ទាញភ្ញៀវទេសចរនៅក្រោយវិបត្តិកូវីដ១៩”។

ភ្នំគូលែនជារាជធានីដ៏ពិសិដ្ឋដែលបានសាងសង់នៅលើភ្នំ និងជាកន្លែងដែលព្រះមហាវីរក្សត្រខ្មែរ ព្រះបាទជ័យវរ្ម័នទី២ បានប្រកាសលទ្ធិទេវរាជនា ឆ្នាំ៨០២ នៃ គ.ស ដែលរាជធានីនោះមានឈ្មោះហៅថា “មហេន្ទ្របព៌ត” ។ ទីស្ថានដ៏ពិសិដ្ឋនេះជានិម្មិតរូបនៃការរួបរួមអាណាចក្រចេនឡាទឹក និងចេនឡាគោក ជានិម្មិតរូបនៃឯករាជ្យភាពពី ប្រទេសជ្វា និងជាការចាប់ផ្តើមនៃអាណាចក្រអង្គរ ឬមហាអាណាចក្រខ្មែរ។ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន​​» ត្រូវបានកំណត់ដោយព្រះរាជក្រឹត្យចុះថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ១៩៩៣ និងព្រះរាជក្រមលេខ រស/នកម/០២០៨/០០៧ ចុះថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីអំពីតំបន់ការពារធម្មជាតិ។​ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម​«​ភ្នំគូលែន» មានផ្ទៃដីសរុប ៣៧ ៥០០ ហិចតា និងមានតួនាទីសំខាន់សម្រាប់រក្សាលំនឹងបរិស្ថាននៅតំបន់អង្គរ។

អត្ថបទ៖ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និងCambodia Amazing Trip Planner

         

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
yunanistan haberleri

cameron cohen sex video

www indinsex com