កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន (គ.គ.ស.) តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយស្សូម (Zoom Meeting)
ថ្ងៃ ចន្ទ, 11 តុលា, 2021ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មាធិការ គ.គ.ស. បានដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន (គ.គ.ស.) តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយស្សូម (Zoom Meeting)
_______
នារសៀល ថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មាធិការ គ.គ.ស. បានដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន (គ.គ.ស.) ដើម្បីផ្សព្វផ្សាយគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត ការកំណត់វិធានការចាំបាច់ និងទិសដៅពង្រីកវិសាលភាពនៃការផ្តល់សេវាពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន (គ.គ.ស.) តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ(Zoom Meeting) មានការចូលរួមរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិកគណៈកម្មាធិការ គ.គ.ស. ថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក និងមន្ទីរបរិស្ថានរាជធានី ខេត្ត សរុប ៤២១នាក់។