ភ្នំពេញ ៖ ក្រសួងបរិស្ថានតាមរយៈ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បាននាំយកធុងសម្រោះទឹកស្អាតប្រគេនដល់ព្រះចៅអធិការវត្តប្រជុំនទី ហៅវត្តក្រពើហា ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីចូលរួមអនាម័យបរិស្ថាន និងមេត្រីភាពបរិស្ថាន នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ។

ក្នុងឱកាសនោះ ឯកឧត្តម ជួប ប៉ារីស៍ បានមានប្រសាសន៍ថា ធុងចម្រោះទឹកស្អាតគឺនេះអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលឯកឧត្តមតែងបានគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំងពីសុខុមាលភាពប្រជាពលរដ្ធ សិស្សានុសិស្ស ពិសេសព្រះសង្ឃផ្ទាល់តែងម្តង បានកាត់បន្ថយការចំណាយថវិកាក្នុងការទិញ ក៏ដូចជាជួយកាត់បន្ថយការប្រើប្រាស់ដបទឹកប្លាស្ទិក បរិស្ថានស្អាត និងមានអនាម័យល្អ ។

ឯកឧត្តម ជួប ប៉ារីស៍ ក៏បានលើកឡើងថា ក្រសួងបរិស្ថានមានទិសដៅសំខាន់ផ្តោតលើសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការប្រើប្រាស់ទឹកស្អាតមានសុវត្ថិភាព ចូលរួមសំខាន់ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការរស់នៅដោយចីរភាពនៅកម្ពុជា ។

ជាមួយគ្នានោះ ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ព្រះលេខាគណខេត្តកណ្តាល ព្រះនាយកពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទី ហៅវត្តក្រពើហា បានមានសង្ឃដីកាថា ធុងចម្រោះទឹកស្អាតនេះមានសារប្រយោជន៍ច្រើនគឺ (១) ជួយដល់ព្រះសង្ឃ និងដូនជីតាជី នៅក្នុងវត្តបានទទួលទឹកស្អាតសុវត្ថិភាពសម្រាប់ឆាន់និងបរិភោគ (២) ជួយកាត់បន្ថយការចំណាយទិញទឹកសុទ្ធនៅក្នុងវត្ត និង(៣) គឺចូលរួមកាត់បន្ថយការប្រើប្រាស់ដបប្លាស្ទិក ដែលជាការជួយដល់បរិស្ថាននៅក្នុងវត្តមានភាពល្អប្រសើរឡើង ។

ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ព្រះអង្គមានសង្ឃដីកា ថ្លែងអំណរគុណដល់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលបានគិតគូរនិងប្រគេនធុងចម្រោះទឹកស្អាតនេះ ដល់វត្តប្រជុំនទី ហៅវត្តក្រពើហា បានប្រើប្រាស់នូវធុងចម្រោះទឹកស្អាត ដែលជាការយកចិត្តទុកដាក់ចំពោះវិស័យពុទ្ធចក្រ នៅព្រះរាណាចក្រកម្ពុជា ៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ថ្ងៃ អង្គារ, 22 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន  បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ