កម្មវិធីប្រកួតប្រជែងគំនិតច្នៃប្រឌិត«យុទ្ធនាការកាត់បន្ថយប្លាស្ទិក» ត្រូវបានសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម គិត ច័ន្ទគ្រឹស្នា ប្រធានគម្រោងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងជាទីប្រឹក្សាឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន លោកស្រី Moeko Saito-Jensen អ្នកជំនាញគោលនយោបាយបរិស្ថាន UNDP និងអស់លោក លោកស្រី មកពីបណ្តាអង្គភាពនានាជាច្រើនរូបទៀត។

ថ្លែងក្នុងឱកាសសម្ពោធកម្មវិធីនៅព្រឹកថ្ងៃទី០៩ ខែធ្នូនេះ ឯកឧត្តម គិត ច័ន្ទគ្រឹស្នា បានលើកឡើងថា គម្រោងនេះ ទទួលថវិកាពីប្រទេសជប៉ុនតាមរយៈអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងកំពុងអនុវត្តដោយនាយកដ្ឋានសេដ្ឋកិច្ចបៃតង អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយនឹងអគ្គនាយកដ្ឋានគាំពារបរិស្ថាន អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន។
ឯកឧត្តមបានបង្ហាញដោយសង្ខេបអំពីគោលបំណងនៃគម្រោងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក គឺអនុវត្តគោលយោបាយកាត់បន្ថយ និងគ្រប់គ្រងសំណល់នៅកម្ពុជា ជាពិសេសសំណល់ប្លាស្ទិកនៅលើដី និងក្នុងសមុទ្រ តាមរយៈវិធានគោលការណ៍ ៤ អ៊ែរ (4Rs) រួមមាន៖ (១) វិធានការបដិសេដ (Refuse), (២) វិធានការកាត់បន្ថយ (Reduce), (៣) វិធានការប្រើប្រាស់ឡើងវិញ (Reuse), និង (៤) វិធានការកែច្នៃ (Recycle)។ គម្រោងនេះបានចាប់អនុវត្តពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ និងមានរយៈពេល២ឆ្នាំ និង៧ខែ ជាមួយនឹងលទ្ធផលរំពឹងទុកចំនួន៥ រួមមាន៖
ទី(១) រៀបចំគោលនយោបាយ លិខិតបទដ្ឋានគតិយុទ្ធ និងបទប្បញ្ញត្តិគន្លឺះសំខាន់ៗ ដើម្បីជំរុញការអនុវត្តន៏វិធានការណ៏4Rs។ រៀបចំជាអនុក្រឹត្យថ្មីមួយស្តីពីការគ្រប់គ្រង់ប្លាស្ទិក និង EPR ដើម្បីបំពេញបន្ថែម និងមានវិសាលភាពធំទូលាយជាងអនុក្រឹត្យ១៦៨ ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក ដែលអនុវត្តចំពោះប្លាស្ទិកមានដៃយួរ ប្រើតែមួយម្តង (កម្រាស់ធំជាង ០.០៣មីលីម៉ែត្រ និងទទឹងបាត ធំជាង ២៥ សង់ទីម៉ែត្រ) និងអនុវត្តនៅតែតាមផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជកម្មធំៗ។
ទី(២) បញ្ជា្របការយល់ដឹងដល់ប្រជាជន សិស្សានុសិស្ស និងវិស័យឯកជនពីបញ្ហាប្លាស្ទិកតាម
រយៈការអប់រំបរិស្ថាន និងសកម្មភាពផ្សព្វផ្សាយផ្សេងទៀត។ គម្រោងនឹងធ្វើការផលិតជាឯកសារអប់រំ និងផ្សព្វផ្សាយនៅតាមសាលារៀន ទីសាធារណៈ និងវិស័យឯកជន ដើម្បីបំផុសឱ្យមានការចូលរួម បែងចែក គ្រប់គ្រង និងកែច្នៃសំណល់ប្លាស្ទិក។
ទី(៣) សហការណ៍ជាមួយក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តកែប ខេត្តកំពត និងខេត្តកោះកុង ដើម្បីអនុវត្តសកម្មភាពកាត់បន្ថយសំណល់ប្លាស្ទិក ចូលរួមគាំទ្រដល់ការធ្វើប្រតិភូកម្មមុខងារគ្រប់គ្រងសំណល់រឹងទីប្រជុំជនទៅថ្នាក់ក្រោមជាតិ។
ទី(៤) គាំទ្រ និងជំរុញអាជីវកម្មកែច្នៃប្លាស្ទិក និងសម្ភារអាចប្រើជំនួសប្លាស្ទិក ។
ទី(៥) ផ្សព្វផ្សាយ និងចែករំលែកបទពិសោធន៍នានា។
ឯកឧត្តម គិត ច័ន្ទគ្រឹស្នា បានបញ្ជាក់ឱ្យដឹងថា កម្មវិធីដែលយើងទាំងអស់គ្នាកំពុងធ្វើនាពេលនេះ គឺជាសកម្មភាពមួយនៅក្នុងលទ្ធផលរំពឹងទុកទី២ និងទី៤ របស់គម្រោង ដោយនឹងធ្វើការប្រកួតប្រជែងជ្រើសរើសយកបេក្ខជនប្រកបដោយភាពច្នៃប្រឌិត ដើម្បីបំផុសគំនិតរៀបចំយុទ្ធនាការកាត់បន្ថយសំណល់ប្លាស្ទិក ដែលនឹងទាក់ទាញសាធារណជន ឱ្យចូលរួមកាន់តែច្រើនឡើង។ ឯកឧត្តមសង្ឃឹមថា តាមរយៈកម្មវិធីនេះ យើងអាចបង្កើតជាចលនារួមគ្នាតាមគោលនយោបាយរួមរបស់ក្រសួងបរិស្ថាន និងរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយសំណល់ប្លាស្ទិក និងសំណល់រឹងផ្សេងៗ ក្នុងគោលដៅឈានទៅកាន់ការរស់នៅប្រកបដោយផាសុកភាព សុខុមាលភាព និងបរិស្ថានស្អាត។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានថ្លែងអំណរគុណចំពោះកិច្ចគាំទ្រជាគម្រោងការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជា ដែលគាំទ្រដោយរាជរដ្ឋាភិបាលជប៉ុន និងអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP ។
ឯកឧត្តមអគ្គនាយក បានឱ្យទៀតដឹងថា កម្មវិធីប្រកួតប្រជែងគំនិតច្នៃប្រឌិត «យុទ្ធនាការកាត់បន្ថយប្លាស្ទិក» នាថ្ងៃនេះ គឺមានសារៈសំខាន់ណាស់ និងចូលរួមដល់នឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ដែលបានធ្វើកន្លងមក និងដើម្បីបំផុសគំនិតច្នៃប្រឌិតនានាពីសាធារណជន ដើម្បីចូលរួមក្នុងការទប់ស្តាត់ការបំពុលប្លាស្ទិក។ ឯកឧត្តម ជួប ប៉ារីស៍ ជឿជាក់ថា កម្មវិធីប្រកួតប្រជែងនេះ នឹងទទួលបានបេក្ខជនចូលរួមច្រើន និងបង្កើតនូវគំនិតច្នៃប្រឌិតនានាក្នុងការកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា ស្របតាមកិច្ចខិតខំរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន។
ក្នុងឱកាសធ្វើបទបង្ហាញពីផលវិបាកនៃប្លាស្ទិក លោកស្រី Moeko Saito-Jensen បានលើកឡើងថា ការបំពុលដោយប្លាស្ទិក គឺជាការបំពុលដោយសកល ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន។ រាជរដ្ឋាភិបាលកម្ពុជា មានការខិតខំប្រឹងប្រែងជាច្រើនក្នុងការកាត់បន្ថយផលប៉ះពាល់ប្លាស្ទិក។ លោកស្រីបន្តថា វិស័យឯកជន និងប្រជាជនជាផ្នែកមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ។ ដើម្បីគ្រប់គ្រងឱ្យមានប្រសិទ្ធភាព គឺយើងត្រូវយល់ដឹងហេតុអ្វីបានជាសំណល់ប្លាស្ទិកវាជាបញ្ហា ហើយប្រជាជនអាចជាផ្នែកមួយនៅក្នុងដំណោះស្រាយនេះ។ ហេតុនេះបានជាយើងធ្វើជាកម្មវិធីប្រកួតប្រជែងនេះឡើង ដើម្បីលើកកម្ពស់ការយល់ដឹងដល់ប្រជាជន។ វាជាការសំខាន់ណាស់ ដែលយើងត្រូវមានការខិតខំប្រឹងប្រែងរួមដើម្បីដោះស្រាយបញ្ហានេះបាន។
ដោយឡែក លោកស្រី លាង ចន្ធី អ្នកសម្របសម្រួលគម្រោង បានឱ្យដឹងថា កម្មវិធីប្រកួតប្រជែងនេះ មានគោលបំណងចំនួន៣ គឺទី១)ចង់ស្វែងរក និងផ្តល់ឱកាសដល់សាធារណជនទាំងអស់ក្នុងការចូលរួមផ្តល់គំនិតច្នៃប្រឌិតល្អៗរបស់ខ្លួន ដើម្បីប្រកួតប្រជែង និងចូលរួមក្នុងការកាត់បន្ថយប្លាស្ទិកជាមួយគ្នា។ ទី២) ចង់បង្កើន និងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាប្លាស្ទិក ក៏ដូចជាដំណោះស្រាយផ្សេងៗ និងទី៣) ចង់ជំរុញលើការផ្លាស់ប្តូរឥរិយាបថរបស់សាធារណជនក្នុងការប្រើប្រាស់ប្លាស្ទិក។ លោកស្រី បានឱ្យដឹងទៀតថា ថវិកាសរុបនៅក្នុងការប្រកួតប្រជែងនេះ គឺមានចំនួន៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីផ្តល់ឱ្យបេក្ខជនដែលចូលរួមការប្រកួតប្រជែងនេះ ហើយបេក្ខជនដែលឈ្នះក្នុងការប្រកួតគំនិតច្នៃប្រឌិតរៀងៗខ្លួននោះនឹងទទួលបានថវិកាចំនួន១៨០០០ដុល្លារ។

លោកស្រី លាង ចន្ធី បញ្ជាក់ឱ្យដឹងទៀតថា អ្នកដែលអាចដាក់ពាក្យចូលរួមបាន គឺសាធារណជនទូទៅ និស្សិត សមាគម អង្គការក្រៅរដ្ឋាភិបាលទាំងក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាក្រុមហ៊ុនឯកជនផ្សេងៗ។ ការទទួលយកពាក្យប្រកួតប្រជែង គឺចាប់ពីថ្ងៃសម្ពោធជាផ្លូវការកម្មវិធីប្រកួតប្រជែងគំនិតច្នៃប្រឌិតនេះ រហូតដល់ថ្ងៃផុតកំណត់ទទួលពាក្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ហើយបេក្ខជនអាចដាក់ពាក្យជាមួយនឹងគំនិតលើសពី០១បាន។ បេក្ខជនអាចផ្ញើជាសំណួរ ឬដាក់ពាក្យជាភាសាខ្មែរ ឬអង់គ្លេស តាមរយៈ beatplastic@undp.org៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
yunanistan haberleri

cameron cohen sex video

www indinsex com