«ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដែលឈរលើមូលដ្ឋាននិរន្តរភាពបរិស្ថាន ការចូលរួមពីអ្នកពាក់ព័ន្ធ និងប្រជាសហគមន៍មូលដ្ឋាន និងការបែងចែកផលសេដ្ឋកិច្ចប្រកបដោយសមធម៌ មិនត្រឹមតែរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព»។ នេះជាការគូសបញ្ជាក់របស់លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងវេទិកាថ្នាក់តំបន់លើកទី១២ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ក្រោមប្រធានបទ «សេដ្ឋកិច្ចមូលដ្ឋានជាគ្រឹះនៃការអភិរក្សធនធានធម្មជាតិ» ដែលត្រូវបានរៀបចំឡើងដោយ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នាទីស្តីការក្រសួងបរិស្ថាន ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ រួមមាន អង្គការដៃគូរ មន្ទីរបរិស្ថានខេត្ត សហគមន៍តំបន់ការពារធម្មជាតិ និងវិស័យឯកជន។

លោកជំទាវរដ្ឋលេខាធិការ បានបន្ថែមថា យើងមិនអាចសម្រេចបានជោគជ័យក្នុងការការពារ និងអភិរក្សធនធានធម្មជាតិឲ្យបានពេញលេញនោះទេ ដ៏រាបណាកម្រិតជីវភាពប្រជាសហគមន៍ និងប្រជាពលរដ្ឋទូទាំងប្រទេស នៅមានកម្រិតទាបនៅឡើយ។ ពេលដែលប្រជាពរដ្ឋមានជម្រើស មានកម្រិតជីវភាពល្អប្រសើរ ដែលអាចទ្រទ្រង់ដល់សេដ្ឋកិច្ចគ្រួសារបានហើយ នោះការពឹងអាស្រ័យលើធនធានធម្មជាតិទាំងស្រុង នឹងត្រូវកាត់បន្ថយ ឬលុបបំបាត់។ ហេតុដូចនេះហើយ ទើបបានជាការលើកកម្ពស់ជីវភាពរស់នៅរបស់ «សហគមន៍តំបន់ការពារធម្មជាតិ» ជាឆ្អឹងខ្នងដ៏សំខាន់សម្រាប់ការការពារ និងអភិរក្សធនធានធម្មជាតិ។ សហគមន៍តំបន់ការពារធម្មជាតិ ទទួលសិទ្ធស្របច្បាប់ក្នុងការចូលរួមគ្រប់គ្រងធនធានធម្មជាតិ សិទ្ធិប្រើប្រាស់ និងសិទ្ធិដកហូតផល អនុផលព្រៃឈើស្របច្បាប់ តាមផែនការគ្រប់គ្រងសហគមន៍ និងមានជម្រើសមុខរបរចិញ្ចឹមគ្រួសារ ដូចជា ការធ្វើកសិកម្ម ចិញ្ចឹមសត្វ ដាំដំណាំ និងការផ្ដល់សេវាទេសចរណ៍ធម្មជាតិ ដើម្បីលើកកម្ពស់ជីវភាពឲ្យមានលក្ខណៈល្អប្រសើរ។
ការការពារ និងអភិរក្សធនធានធម្មជាតិ ដែលជាបេសកកម្មរបស់ក្រសួងបរិស្ថាន មានសារៈសំខាន់ជាសារវន្ត ដើម្បីធានាដល់និរន្តរភាពបរិស្ថាន សន្តិសុខស្បៀង សេដ្ឋកិច្ច-សង្គម និងសុខមាលភាពសាធារណៈ តាមរយៈមុខងារ តួនាទី និងសេវាកម្មនៃប្រព័ន្ធអេកូឡូស៊ី។ គិតមកត្រឹមឆ្នាំ២០២១នេះ នៅទូទាំងប្រទេសកម្ពុជា មានតំបន់ការពារធម្មជាតិចំនួន៧៣ និងរបៀងអភិរក្សជីវៈចម្រុះចំនួន៣ គ្របដណ្ដប់ផ្ទៃដីជិត៧,៣លានហិកតា ស្មើនឹងប្រមាណ៤១%នៃផ្ទៃដីប្រទេសកម្ពុជា។ ជាមួយគ្នានេះ នៅទូទាំងប្រទេសកម្ពុជា មានសហគមន៍តំបន់ការពារធម្មជាតិ ចំនួន១៨២ ស្ថិតក្នុងតំបន់ការពារធម្មជាតិ ចំនួន៣១ ក្នុងខេត្តចំនួន ១៦។

គួរឱ្យដឹងថា វេទិការនេះ ត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ចែករំលែកមេរៀន បទពិសោធន៍ និងពិភាក្សាអំពីយន្តការដែលជំរុញដល់សហគមន៍តំបន់ការពារធម្មជាតិឱ្យមានជីវភាពល្អប្រសើរ ជំរុញកិច្ចសហការបណ្ដាញសហគមន៍ ជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព និងពិភាក្សាអំពីឱកាស បញ្ហាប្រឈម និងតម្រូវការនានា។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
yunanistan haberleri

cameron cohen sex video

www indinsex com