ក្រសួងបរិស្ថានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រំលើករាសី នាំសិរីសួស្តីនៅឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ថ្ងៃ ពុធ, 6 មេសា, 2022ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងបរិស្ថានគ្រប់លំដាប់ថ្នាក់ នាថ្ងៃពុធ ០៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត បណ្ដេញឧបទ្រពពីឆ្នាំចាស់ ប្រោះព្រំលើករាសី នាំសិរីសួស្ដីជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួង ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ត្រីស័ក ពុទ្ធស័ករាជ ២៥៦៥ ដែលនឹងឈានចូលមកដល់ នៅថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ខែមេសា ខាងមុខនេះ។
សូមបញ្ចាក់ថា បន្ទាប់ពីបញ្ចប់ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្រសួងបរិស្ថានបានរៀបចំការសម្តែងនូវរបាំជូនពរ និងរបាំត្រុដិ ដើម្បីជាកិច្ចបណ្តាញនូវឧបទ្រពចង្រៃ ក្នុងឆ្នាំចាស់និងទទួលយកសិរីសួស្តីបវរមហាប្រសើរ ក្នុងឆ្នាំថ្មី ជូនដល់ឯកឧត្តរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងក្រុមគ្រួសារ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ទទួលបានជោគជ័យថ្មីៗថែមទៀត៕