លើកកម្ពស់អនាម័យបរិស្ថាន និងសោភ័ណភាពទីក្រុង
ថ្ងៃ អាទិត្យ, 16 តុលា, 2022រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ បានដាក់ធុងសំរាមសម្រាប់សំរាមស្ងួត ដូចជា “សំបកដប និងសំបកកំប៉ុង” ចំនួន១០ធុង នៅតាមបណ្តោយឆ្នេរ និងទីលានតេជោ ក្រុងព្រះសីហនុ។
នេះ ជាការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមថែរក្សាអនាម័យបរិស្ថាន លើកកម្ពស់សោភ័ណភាពទីក្រុង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចជាតិ។