នៅក្នុងការចាប់ផ្តើមបវេសនកាលថ្មី សិស្សានុសិស្សអាចរៀនសូត្របានក្នុងថ្នាក់រៀន ដែលមានអនាម័យ និងបរិយាកាសល្អ វិស័យអប់រំ និងបរិស្ថានត្រូវផ្សារភ្ជាប់គ្នា លើសពីនេះសិស្សានុសិស្ស អាចសិក្សារៀនសូត្របាននៅក្នុងថ្នាក់រៀន ដែលមានអនាម័យ និងបរិយាកាសល្អ នេះជាការលើកឡើងរបស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអូររាំងឳ បានលើកឡើង ក្នុងឱកាសអញ្ជើញជាអធិបតី បើកបវេសនកាលឆ្នាំសិក្សា ២០២២ – ២០២៣ នៅវិទ្យាល័យពាមជាំង ក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា សិស្សានុសិស្ស នឹងធ្វើជាយុវជនបរិស្ថានគំរូ ដែលចូលរួមមិនបង្កើតសំណល់ ជាពិសេសសំណល់ប្លាស្ទិក (ដោយប្រើថង់បរិស្ថាន ប្រើដបទឹកឬសម្ភារដែលអាចប្រើប្រាស់ឡើងវិញ ជាដើម) ចេះគ្រប់គ្រងសំណល់ឱ្យបានល្អ ចូលរួមអនាម័យបរិស្ថាននៅផ្ទះ សាលារៀន វត្តអារាម និងទីសាធារណៈ និងអាចជួយផ្សព្វផ្សាយបន្តដល់អ្នកជុំវិញខ្លួន អំពីអនាម័យបរិស្ថាន ដែលនាំឲ្យ មានសុខភាពល្អ និងមូលដ្ឋានស្អាត និងបៃតង។
ជាមួយគ្នានេះ ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ថា ការអប់រំគឺគន្លឺះនៃការអភិវឌ្ឍ និងជាអាទិភាព១ ក្នុងចំណោមអាទិភាពទាំងបួន របស់រាជរដ្ឋាភិបាល (មនុស្ស ទឹក ផ្លូវ ភ្លើង) គ្មានប្រទេសណា អាចអភិវឌ្ឍជឿនលឿនរុងរឿង បានដោយគ្មានធនធានមនុស្ស ប្រកបដោយសមត្ថភាព និងចំណេះដឹងទេ។ លើសពីនេះទៀត ឯកឧត្តមបានចែករំលែកចំណុចគ្រឹះចំនួន៨ ដែលផ្តោតសំខាន់លើការសិក្សា ឲ្យមានលទ្ធផលល្អ និងទទួលបានជោគជ័យ ដោយលើកទឹកចិត្តឲ្យមានការខិតខំរៀនសូត្រ ឧស្សាហ៍ព្យាយាម គោរពវិន័យ ច្បាប់ មានសីលធម៌ គុណធម៌ ចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ តាមដូសកំណត់ដោយរាជរដ្ឋាភិបាល ចូលរួមសកម្មភាពសង្គម ធ្វើអំពើល្អ បន្តរក្សាការពារកេរដំណែល ដែលដូនតា និងអ្នកជំនាន់មុនបានបន្សល់ទុកឲ្យ និងការចូលរួមធ្វើឲ្យសាលារៀនស្អាត ភូមិឋានស្អាត សុខភាពល្អ។

សូមបញ្ចាក់ថា ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅវិទ្យាល័យពាមជាំង នាពេលនេះ បានប្រព្រឹត្តទៅជាមួយការរៀបចំយុទ្ធនាការអនាម័យបរិស្ថាន ក្រោមប្រធានបទ «មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង»។ ជាមួយគ្នានេះ ឯកឧត្តម អ៊ាង សុផល្លែត បានចែកជូនសម្ភារសិក្សា និងថវិកាដល់គណ:គ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ទទួលបានជ័យលាភីប្រចាំឆ្នាំ ពីលេខ ១ ដល់លេខ៥ គ្រប់កម្រិតសិក្សា និងសិក្សានុសិស្ស ចូលរួមជាង៧០០នាក់ផងដែរ។ ដោយឡែក ឯកឧត្តម ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ បានផ្តល់ការលើកទឹកចិត្ត ដល់សិស្សចំនួន២ នៃវិទ្យាល័យពាមជាំង ទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌប់) និទ្ទេស A ចំនួន២នាក់ ម្នាក់ៗថវិកា៥០០ ដុល្លារ និងសម្ភារសិក្សាមួយចំនួន ព្រមទាំងបានចែកជូនធុងសំរាម និងសម្ភារសំអាតអនាម័យ ដល់សាលារៀន និងអាជ្ញាធរមូលដ្ឋានផងដែរ៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ថ្ងៃ អង្គារ, 22 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន  បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ