រដ្ឋមន្ត្រីក្រសួងបរិស្ថានជំរុញឱ្យក្រុមកីឡាវិស័យបរិស្ថានបង្កើនសកម្មភាពកីឡា
ថ្ងៃ ពុធ, 6 ធ្នូ, 2017ក្រុមបាល់ទាត់វិស័យបរិស្ថាន នៅថ្ងៃទី៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវជាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ បានចូលជួបឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីរាយការណ៍ពីលទ្ធផលក្នុងការប្រកួតក្នុងពានរង្វាន់មិត្តភាពអន្តរក្រសួង-ស្ថាប័ន។ ក្រុមបាល់ទាត់របស់ក្រសួងបរិស្ថាន បានឡើងដល់វគ្គ១៦ក្រុមចុងក្រោយ ប៉ុន្តែបានធ្លាក់វគ្គ៨ក្រុមចុងក្រោយពេលចាញ់ក្រុមកីឡាអង្គភាពប្រឆាំងអំពើពុករលួយ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តក្រុមកីឡាករវិស័យបរិស្ថានឱ្យបន្ត និងបង្កើនសកម្មភាពកីឡារបស់ខ្លួនបន្ថែមទៀត។ ឯកឧត្តមបានបន្ថែមថា៖ “ការលែងកីឡាបើទោះបីជាឈ្នះឬចាញ់ក៏ដោយ ប៉ុន្តែវាជាជ័យជំនះលើការប្រមូលផ្តុំគ្នា និងលេងកីឡាជាមួយគ្នា”។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យក្រុមការងាររៀបចំកីឡាបង្កើតកម្មវិធីបន្ថែមដើម្បីឱ្យមានការចូលរួមពីប្រជាពលរដ្ឋទូទៅឱ្យកាន់តែច្រើន៕