ជំនួបពិភាក្សារវាង ឯកឧត្តម សាយ សំអាល់ ជាមួយ លោក Alexandra Mandelbaum
ថ្ងៃ ព្រហស្បតិ៍, 23 កុម្ភៈ, 2023ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយលោក Alexandra Mandelbaum នាយកគ្រប់គ្រងប្រចាំតំបន់ ធនាគារអភិវឌ្ឍន៍ហូឡង់ដ៍ (SNV) ប្រចាំប្រទេសកម្ពុជា និងក្រុមការងារ FMO ដោយបានពិភាក្សាលើការងារកិច្ចសហប្រតិបត្តិការវិស័យបរិស្ថាន ជាពិសេសក្នុងក្របខណ្ឌការប្រែប្រួលអាកាសធាតុ ហិរញ្ញប្បទានបៃតង ការពង្រីកទីផ្សារ និងរក្សានិរន្តិភាពទីផ្សារ សម្រាប់ផលិតផលកសិកម្មដែលមានលក្ខណៈជាមេត្រីបរិស្ថាន និងការជម្រុញទីផ្សារឥណទានកាបូនរបស់កម្ពុជា។