ខេត្តកោះកុង៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដោយក្រសួងបរិស្ថាន។ ក្នុងនោះ ក្រសួងបានណែនាំ និងផ្តល់ការងារចាំបាច់ឱ្យមន្ទីរបរិស្ថានខេត្តទាំងបី (កោះកុង កំពង់ស្ពឺ និងពោធិ៍សាត់) និងមន្រ្តីឧទ្យានុរក្ស សហការជិតស្និទ្ធជាមួយអង្គការដៃគូ ក្នុងការគ្រប់គ្រងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលប្រកបដោយប្រសិទ្ធភាព។

ការថ្លែងបែបនេះ របស់ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ធ្វើឡើងនារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ របស់គម្រោងអភិរក្សឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ដែលប្រារព្ធធ្វើឡើងដោយក្រសយងបរិស្ថាន សហការជាមួយអង្គការអភិរក្សអន្តរជាតិCI នៅសាលាស្រុកថ្មបាំងខេត្តកោះកុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តកោះកុង មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ កំពង់ស្ពឺ និងកោះកុង អាជ្ញាធរមូលដ្ឋាន មន្រ្តីឧទ្យានុរក្ស និងដៃគូអភិវឌ្ឍន៍ជាច្រើននាក់។
ឯកឧត្តម សៅ សុភាព បន្ថែមថា ក្រសួងបរិស្ថានបានយកចិត្តទុកដាក់ក្នុងការផ្តល់ជាសម្ភារល្បាត មធ្យោបាយធ្វើដំណើរ វគ្គបណ្តុះបណ្តាលជំនាញ បច្ចេកទេសល្បាត ចំណេះដឹងច្បាប់តំបន់ការពារធម្មជាតិ នីតិវិធីនៃការចាប់និងកសាងសំណុំរឿង កម្មវិធី SMART និងការប្រើប្រាស់ GPS ដើម្បីបំរើឱ្យការអនុវត្តការងារគ្រប់គ្រង និងអភិរក្សតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល និងតំបន់ការពារធម្មជាតិទូទាំងប្រទេសផងដែរ។
ឯកឧត្តម អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង បានថ្លែងថា តំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលនេះ មានសក្តានុពលជាច្រើន សម្រាប់ចូលរួមបំរើដល់វិស័យអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមបរិស្ថាន និងវប្បធម៌។ ក្រៅពីតំបន់ដែលតភ្ជាប់នឹងតំបន់ការពារធម្មជាតិសំខាន់ៗ នៃតំបន់ទេសភាពជួរភ្នំក្រវាញ ឧទ្យានជាតិនេះ ក៏ជាតំបន់ដែលរក្សាបាននូវប្រភពទឹកដ៏សំខាន់សម្រាប់ការអភិរក្សវិស័យថាមពល និងជាផ្ទៃរងទឹកភ្លៀងចម្បងសម្រាប់រក្សាចរន្តទឹកបឹងទន្លេសាប។ ជាងនេះទៅទៀត គម្របនៃព្រៃឧទ្យានជាតិនេះ ភាគច្រើនគ្របដណ្តប់ដោយព្រៃស្រោង ពាក់កណ្តាលស្រោង ជាឃ្លាំងដ៏សំខាន់សម្រាប់ផ្ទុកកាបូន និងជាព្រៃល្បោះ សម្បូរដោយប្រភេទកម្រ ដែលធ្វើឱ្យឧទ្យានជាតិនេះ កាន់តែមានតម្លៃសម្រាប់ការអភិរក្ស និងការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ តាមការអភិវឌ្ឍវិស័យថាមពល ការលក់ឥណទានកាបូន និង វិស័យទេសចរណ៍ធម្មជាតិ ដែលយុទ្ធសាស្រ្តប្រកបដោយនិរន្តរភាព នៃធនធានធម្មជាតិ និងបរិស្ថាន។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានសម្រេចបង្កើតឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលនេះឡើងតាមរយៈអនុក្រិត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល នៅក្នុងខេត្តចំនួន៣រួមមាន ខេត្តកោះកុង (ស្រុកថ្មបាំង) ខេត្តកំពង់ស្ពឺ(ស្រុកឱរ៉ាល់) និងខេត្តពោធិ៍សាត់ (ស្រុកវាលវែង និងស្រុកភ្នំក្រវាញ) ដែលជាទីជម្រកនៃពពួកប្រភេទទទួលរងការគម្រាមកំហែង និងប្រភេទមានដោយកម្រជាសកល ដែលមានរហូតជាង៥០ប្រភេទ ជាតំបន់ដែលរក្សាបានប្រភពទឹកដ៏សំខាន់ និងជាផ្ទៃរងទឹកភ្លៀងសម្រាប់បន្តនិរន្តរភាពទឹកបឹងទន្លេសាប។ ប្រភេទសត្វទាំងនោះរួមមានៈ ដំរីអាស៊ី ខ្លាពពក ក្រពើភ្នំ ខ្លាឃ្មុំធំ ខ្លាឃ្មុំតូច កែះ ទោចម្ពុជ អណ្តើកភ្នំ មាន់ក្រិច ក្ងោក និងប្រភេទឈើកម្រផ្សេងៗទៀត ដូចជាស្រល់ជាដើម។
សូមបញ្ជាក់ថា ទេសភាពជួរភ្នំក្រវាញ ជាពិសេសឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល គឺជាតំបន់ដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា និងពិភពលោក។ព្រៃឈើដ៏ធំនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ព្រៃឈើក្នុងតមបន់ជួរភ្នំក្រវាញ ជួយគ្រប់គ្រងសីតុណ្ហភាព និងទឹកភ្លៀង ដូច្នេះហើយវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការថែរក្សាសន្តិសុខទឹកសាបសម្រាប់ប្រជាជនមួយចំនួនធំ។ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ក្រសួងបរិស្ថាន កំពុងសហការជាមួយភាគីពាក់ព័ន្ធ ក្នុងនោះរដ្ឋបាលខេត្តទាំង៣ មានខេត្តកោះកុង ពោធិ៍សាត់ និងកមពង់ស្ពឺ និងអង្គការអភិរក្សអន្តរជាតិ CI ដើម្បីពង្រីកការងារគ្រប់គ្រងធនធានធម្មជាតិនៅក្នុងតំបន់កាន់តែប្រសើរ៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
yunanistan haberleri

cameron cohen sex video

www indinsex com