កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមជាគណៈអធិបតីនៅក្នុងពិធីបង្ហាញលទ្ធផលពាក់កណ្ដាលគម្រោង និងផ្គូផ្គងភាពជាដៃគូរវាងអ្នកផ្គត់ផ្គង់សេវានិងបរិក្ខាថាមពលស្អាត និងឧស្សាហកម្មវាយនភណ្ឌនិងកាត់ដេរ នៃគម្រោង Switch Garment នៅទីស្នាក់ការនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ដោយមានការអញ្ជើញចូលរួមពីលោកជំទាវឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា តំណាងវិទ្យាស្ថានកំណើនបៃតងសកលប្រចាំនៅកម្ពុជា (GGGI-Cambodia) តំណាង TAFTAC និងតំណាងអង្គការ Geres។ ថ្លែងនៅក្នុងពិធីបើកព្រឹត្តិការណ៍នេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ដោយសារសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ កម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ និងរក្សាបាននូវលំនឹងម៉ាក្រូសេដ្ឋកិច្ច ជាក់ស្ដែងនៅក្នុងចន្លោះឆ្នាំ២០០៩-២០១៩ អត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយជាងពាក់កណ្ដាល។ ជាមួយគ្នានេះ កម្ពុជាសម្រេចបាននូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាប ដែលមានឱកាសការងារច្រើនជាងមុន ធនធានមនុស្សប្រកបដោយចំណេះដឹង ជំនាញ និងសមត្ថភាព។ នៅក្នុងដំណើរការអភិវឌ្ឍន៍នេះ ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរបានចូលរួមចំណែកយ៉ាងសំខាន់ ជាពិសេសក្នុងការបង្កើតការងារ ការពង្រឹងសមត្ថភាព និងជំនាញរបស់ធនធានមនុស្សកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា គម្រោង Switch Garment ក្រោមការឧបត្ថមរបស់កម្មវិធី SWITCH-Asia របស់សហភាពអឺរ៉ុប ដែលផ្ដោតលើការលើកកម្ពស់ថាមពលប្រកបដោយចីរភាពនៅក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរនៅកម្ពុជា មិនត្រឹមតែចូលរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ប្រសិទ្ធភាពថាមពល ស្របតាមគោលនយោបាយក្រសួងបរិស្ថាន និងរាជរដ្ឋាភិបាល ជាអាទិ៍ គំនិតផ្ដួចផ្ដើមកិច្ចព្រមព្រៀងបៃតងអាស៊ាន យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹត្យកាបូន និងរបាយការណ៍បច្ចុប្បន្នភាពស្ដីពីការចូលរួមរបស់ជាតិ លើការងារប្រែប្រួលអាកាសធាតុ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមលើកកម្ពស់ឧត្តមភាព និងភាពប្រកួតប្រជែងរបស់ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរ តាមរយៈការឆ្លើយតបទៅនឹងតម្រូវការទីផ្សារសកល ការកាត់បន្ថយថ្លៃដើមផលិតកម្ម និងការបង្កើនផលិតភាព។

ពិធីបង្ហាញលទ្ធផលពាក់កណ្ដាលគម្រោង និងផ្គូផ្គងភាពជាដៃគូក្នុងវិស័យឯកជននៃគម្រោង Switch Garment ត្រូវបានរៀបចំឡើងដោយ GGGI-Cambodia ក្រោមកិច្ចសហការជាមួយ TAFTAC, អង្គការ Geres, និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD ដោយមានការគាំទ្រពីក្រសួងបរិស្ថាន និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ថ្ងៃ អង្គារ, 22 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន  បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ