កិច្ចប្រជុំពិភាក្សា ស្តីពីការងារគ្រប់គ្រងនិងការអនុវត្តគម្រោងរេដបូកដែនជម្រកសត្វព្រៃកែវសីមា
ថ្ងៃ ព្រហស្បតិ៍, 16 មិនា, 2023ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន លោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំពិភាក្សា ស្តីពីការងារគ្រប់គ្រងនិងការអនុវត្តគម្រោងរេដបូកដែនជម្រកសត្វព្រៃកែវសីមា ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីតំណាងអង្គការ WCS ប្រចាំកម្ពុជា និងមន្រ្តីឧទ្យានុរក្សផងដែរ។
នេះគឺជាមោទនភាពមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានជោគជ័យក្នុងការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តនៅលើពិភពលោក។ ថវិកាដែលបានពីការលក់ឥណទានកាបូននេះ ត្រូវបានប្រើប្រាស់សម្រាប់ការអភិរក្សធនធានធម្មជាតិ សហគមន៍ទេសចរណ៍ធម្មជាតិ ស្រូវមិត្តភាពសត្វព្រៃ និងចូលរួមអភិវឌ្ឍន៍សហគមន៍នៅមូលដ្ឋាន តាមរយៈការគាំទ្រជាថវិកាកសាងហេដ្ឋារចនាសម្ពន្ធ័ ផ្លូវ ទឹកស្អាត សូឡា ជាដើម៕